ជាតិ
សង្គមជាតិ
អ្នកទេសចរ​អាច​ជួល​ម៉ូតូឌុប​ជិះ​ទៅកាន់​តំបន់​ទេសចរណ៍ជ្រៅៗបាន​នៅលើ​ភ្នំ​គូ​លេន
02, Jun 2015 , 4:06 pm        
រូបភាព
សៀមរាប៖ នៅលើ​ភ្នំ​គូ​លេន ក្រៅពី​ព្រះអង្គ​ធំ លិង្គ​មួយ​ពាន់ និង​ទឹកធ្លាក់​ហើយ​នោះ ក៏​នៅមាន​រមណីយដ្ឋាន​ជាច្រើន​ទៀត ដែល​អ្នកទេសចរ​មិនគួរ​មើលរំលង។ រមណីយដ្ឋាន​ទាំងនោះ រួមមាន ស្រះ​ដំរី ពើង​ត្បាល់ រូង​ប្រជៀវ និង​ដំរី​ក្រាប ជាដើម។ ដោយសារ​ផ្លូវ​មិនទាន់​ល្អ ដើម្បី​បាន​ទៅដល់​រមណីយដ្ឋាន​ទាំងនោះ អ្នកទេសចរ​ត្រូវ​ជួល​សេវា​ម៉ូតូឌុប ដែល​ពួកគាត់​គឺជា​ក្រុម​សន្តិសុខ និង​មើល​ការខុសត្រូវ​នៅ​ទីនោះ​ស្រាប់។


លោក ប៉ាន់ វាសនា គឺជា​សន្តិសុខ​ម្នាក់​ក្នុងចំណោម​សន្តិសុខ​ជាច្រើន​នាក់​ទៀត នៅលើ​ភ្នំ​គូ​លេន។ ក្រៅពី​ការងារ​សន្តិសុខ លោក វាសនា គឺ​អ្នក​នាំ​ផ្លូវ​មួយរូប ដឹក​ភ្ញៀវ​តាម​ម៉ូតូឌុប ទៅកាន់​រមណីយដ្ឋានជ្រៅៗ នៅ​ភ្នំ​គូ​លេន​នោះដែរ។ សេវា​ម៉ូតូឌុប​នេះ មាន​យូរ​មកហើយ ដើម្បី​បំពេញ​បំណង​ភ្ញៀវទេសចរ ដែល​ចាប់អារម្មណ៍​ចង់​ទស្សនា រមណីយដ្ឋាន​ជុំវិញ​លើ​ភ្នំ​គូ​លេន ដែលមាន​មនុស្ស​ភាគតិច​បាន​ទៅដល់។

យ៉ាងណាមិញ ភ្ញៀវ​ដែល​ចាប់អារម្មណ៍​ច្រើន​ទៅ​ទស្សនា​រមណីយដ្ឋាន​តាម​រយៈ​ម៉ូតូឌុប ភាគច្រើន​ជា​ជនបរទេស ដែល​ពួក​គេង​ប់ង​ល់​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត និង​មិន​សូម​មាន​មនុស្ស​ច្រើន​បាន​ទៅដល់។ នេះ​បើតាម​ការ​ឲ្យ​ពី​លោក ប៉ាន់ វាសនា។ លោក វាសនា បន្តថា ផ្លូវ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ខាង មាន​សភាព​លំបាក ព្រោះ​ត្រូវ​ឡើង​ចុះ​ដុំថ្ម​ជាច្រើន​កន្លែង និង​ឆ្លងកាត់​ចំការ​របស់​អ្នកភូមិ​ជាដើម។


ចំពោះ​ម៉ូតូ​មួយ​ឌុប​បាន​ភ្ញៀវ​ម្នាក់ មានតម្លៃ​ចាប់ពី១០ ទៅ១៥ ដុល្លារ។ សម្រាប់​ចំងាយ​ទៅកាន់​តំបន់មួយៗ គឺមាន​ចំងាយ​ពី ៩គីឡូម៉ែត្រ​ឡើងទៅ ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ និង​ឆ្លងកាត់​ថ្ម ចូល​ព្រៃរបោះ ដែល​អ្នក​ប៉ិនប្រសប់  និង​ស្គាល់​ភូមិសាស្ត្រ ទើប​អាច​ជិះ​ចូល​បាន។ លោក វាសនា បាន​ពន្យល់ថា៖« យើង​មាន​ថតរូប​ពី​រមណីយដ្ឋានមួយៗ ដើម្បី​បង្ហាញ​ភ្ញៀវ បើ​គាត់​ចាប់អារម្មណ៍ គាត់​ក៏​ជួល​សេវាកម្ម​យើង។ មាន​ជា​លក្ខណៈ​ឯកជន និង​ជា​ក្រុមហ៊ុន​ក៏មាន តែ​ភាគច្រើន​ជា​បរទេស»។


លោក វាសនា ចាប់អារម្មណ៍​នឹង​ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​រមណីយដ្ឋាន​នានា ដែល​ពុំ​សូវ​មាន​មនុស្ស​ទៅដល់ ដោយ​ភ្ញៀវ​ទាំង​សប្បាយរីករាយ ពេញចិត្ត​ពេញ​ថ្លើម នឹង​សម្រស់​ធម្មជាតិ ដែល​លាក់​ពូន​នៅក្នុង​ព្រៃ លើ​កំពូលភ្នំ​គូ​លេន ដែល​ត្រូវការ​ការអភិវឌ្ឍ​បន្ថែមទៀត។ សព្វថ្ងៃ ក្រុមហ៊ុន ស៊ី​ធី របស់លោក សៀង ណាំ និង​ទាហាន​ភូមិភាគ៤ ដែល​គ្រប់គ្រង ការលក់​សំបុត្រ​ចូលក្នុង​រមណីយដ្ឋាន​ភ្នំ​គូ​លេន​នេះ។




ប្រសិនបើ​អ្នកទេសចរ​ចាប់អារម្មណ៍​ចំពោះ​សេវាកម្ម​ម៉ូតូ​នៅ​ភ្នំ​គូ​លេន អាច​ទំនាក់ទំនង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ​ខាងក្រោម​នេះ៖
លោក ប៉ាន់ វាសនា ០៨៨ ៨៩ ៧១ ៤១៧
លោក ម៉ាត់ សម្បត្តិ ០៧៨ ៧២ ៥២ ៧៤
លោក ស៊ន មករា ០៧០ ៤៩៥ ៨៩៧



© រក្សាសិទ្ធិដោយ thmeythmey.com