ជាតិ
សង្គមជាតិ
សមាគមន៍​កម្ពុជា​ក្រោម​រម្លឹក​ខួប ៦៦ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃស្អែក
03, Jun 2015 , 10:40 pm        
រូបភាព
ដោយ: ថ្មីៗ
បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី៦៦ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី៤ ខែមិថុនា​នៅ​ទីតាំង​វត្ត​ចាស់​ស្ថិតនៅ​ត្រើយម្ខាង ទល់មុខ​ព្រះបរមរាជវាំង ។


លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់ថា ការ​ប្រារព្វ​ពី​ធី​រម្លឹក​ខួប​នេះ គឺជា​ការ​រំលឹក​និង​បង្ហាញ​ជា​សារ​នានា​ដល់​ប្រជាពលរដ្ឋ ក្នុងការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ លោក​ថា ក្នុង​ពិធី​នោះ ក៏មាន​ការបង្ហាញ​ពី​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​ការបាត់បង់​ទឹក​កម្ពុជា​ក្រោម​ផងដែរ។

បើតាម​លោក ថាច់ សេដ្ឋា ពិធីបុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​ជិត២ពាន់​អង្គ​ដើម្បី​ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ និង​ជូន​ព្រះ​វិញ្ញាណ​ក្ខ​ន្ត​វីរ​សមណ ព្រះ​វិញ្ញាណ​ក្ខ​ន្ត​វីរ​ព្រះមហាក្សត្រ វីរជន​ស្នេហា​ជាតិ។ ប៉ុន្ដែ​លោក​មិនទាន់​អាច​កំណត់​ឲ្យ​បាន​ច្បាស់​ថា នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​នោះទេ។ នៅក្នុង​ពិធី​សម្ដេច​ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ជា​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ ចូលរួម​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com