ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ពលរដ្ឋ​ខេត្តព្រះវិហារ​ចូលចិត្ត​ប្រកប​បរបាញ់​សត្វព្រៃ ច្រើនជាង​ធ្វើ​កសិកម្ម
20, Jun 2015 , 5:00 pm        
រូបភាព
ដោយ:
ខេត្តព្រះវិហារ៖មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក ប៉ែន ពេជ្រ​ព​ណ្ណា​រាយ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​កំពុង​រស់នៅ​ខេត្តព្រះវិហារ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក។ ហើយ​ថា ក្រៅពី​ការធ្វើ​កសិកម្ម ពលរដ្ឋ​ភាគច្រើន​បាន​នឹង​កំពុង​ប្រកបរ​បរបាញ់​សត្វ​លក់​ឲ្យ​ឈ្មួញ​ទៀតផង។ លើសពីនេះ លោក​បន្ថែមថា ទោះបីជា​អាជ្ញាធរ​បាន​ចុះ​ណែនាំ​ពី​ការធ្វើ​កសិកម្ម​ដាំ​ដុះ​ក៏ដោយ ក៏​ពលរដ្ឋ​ខេត្ត​ភាគ​ឧ​ត្ត​រ​មួយ​នេះ នៅតែមាន​ទម្លាប់​បែប​ចាស់​បុរាណ​ដដែល។មន្ត្រី​រូបនេះ​បានបញ្ជាក់​យ៉ាងដូច​នេះ នៅ​ថ្ងៃទី៣ មិថុនា នា​ពិធី​សម្ពោធ​កូន​កៅស៊ូ​ប្រភេទ​ថ្មី នៃ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែល​នាំយកមក​ដាំ​ដុះ​ដោយ​ក្រុមហ៊ុន​សិលា​ដា​ម៉ិ​ក ក្នុង​ខេត្តព្រះវិហារ។


សូម​ស្តាប់​សំឡេង៖




បើតាម​របាយការណ៍​ស្តីពី​ស្ថានភាព​អភិវឌ្ឍន៍​ខេត្តព្រះវិហារ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ខេត្ត​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុ​ជាមួយនេះ មាន​ផ្ទៃដី​សរុប១៤,០៣១គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​ភាគច្រើន​គ្របដណ្តប់​ដោយ​ព្រៃឈើ។ ចំពោះ​ដែន​ព្រៃ​ជម្រក​សត្វ​វិញ រួមមាន​ដែន​ជម្រក​គូលែន​ព្រហ្ម​ទេព​ដែន​ព្រៃ​ជម្រក​សត្វ​បឹង​ពែ​និង​ដែន​ការពារ​ទេសភាព​ប្រាសាទព្រះវិហារ​មាន​ទំហំ​ផ្ទៃ​ជាង ៣ម៉ឺន​ហិច​តា ដែល​ស្ថិតក្រោម​សមត្ថកិច្ច​គ្រប់គ្រង​រប​ស់​មន្ទីរ​បរិស្ថាន​ខេត្ត។

ដោយឡែក គម្រប​ព្រៃឈើ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​មាន​ប្រមាណ ១លាន​ហិច​តា​រីឯ​ផ្ទៃដី​កសិកម្ម​ទូទាំង​ខេត្ត​ប្រមាណ ១សែន​ហិច​តា។
ប្រជាពលរដ្ឋ​សរុប​ទូទាំង​ខេត្ត​មាន​ជាង ៣ម៉ឺន​គ្រួសារ​ស្មើនឹង​ចំនួន​មនុស្ស​ជាង ២សែន​នាក់។ ដង់ស៊ីតេ​ប្រជាជន​ស្មើនឹង១២នាក់ ក្នុង១គីឡូម៉ែត្រ​ការ៉េ៕



© រក្សាសិទ្ធិដោយ thmeythmey.com