ជាតិ
សង្គមជាតិ
ក្រសួង​បដិសេធ ជុំវិញ​សកម្មភាព​បង់ប្រាក់ ជា​ថ្នូរ​នឹង​ការសន្យា​ទទួលបាន​អាហារូបករណ៍
05, Jun 2015 , 8:26 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន មួយ​ដោយបាន​បដិសេដ ជុំវិញ​រឿង​សកម្មភាព​បង់ប្រាក់ ជា​ថ្នូរ​នឹង​ការសន្យា​ទទួលបាន​អាហារូបករណ៍ ឬ​ផលប្រយោជន៍ផ្សេងៗ ដោយ​ពុំមាន​លិខិតបទដ្ឋាន​ច្បាស់លាស់។


ការចេញមុខ​បដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​រកឃើញថា មាន​ក្រុមហ៊ុន និង​អង្គការ​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​នៅតាម​សាលារៀន​នានា​ដោយផ្ទាល់ ដើម្បី​អូសទាញ​សិស្ស និង​អាណាព្យាបាល​ឲ្យ​បំពេញបែបបទ និង​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការសន្យា​ទទួលបាន​អាហារូបករណ៍ ឬ​ផលប្រយោជន៍ផ្សេងៗ ដោយ​ពុំមាន​លិខិតបទដ្ឋាន​ច្បាស់លាស់។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី៤ខែ មិថុនា​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​អះអាងថា៖«ក្រសួង​មិនបាន​ចេញ​គោលការណ៍​អនុញាត​ឲ្យ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ជួយ​ដល់​វិស័យ​អប់រំ ធ្វើ​សកម្មភាព​តាម​រួម​ភាព​បង់ប្រាក់​ឡើយ» ៕



© រក្សាសិទ្ធិដោយ thmeythmey.com