ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កំណើន​​វិនិយោគ​​បរទេស ​ជំរុញ​​ឲ្យ​​អចលន​ទ្រព្យ​​ឡើង​ថ្លៃ​​ខ្ពស់​
06, Jun 2015 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖លំហូរ​វិនិយោគ​បរទេស​ចូលមក​កាន់តែច្រើន បាន​ជម្រុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ទាំង​នៅក្នុង ក្រុង និង​នៅ​ជាយក្រុង​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​បឹង​កេងកង​មួយ ឡើងថ្លៃ​កាន់តែ​ខ្ពស់។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ។ កំណើន​ជនបរទេស​ដែល​មក​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​អ្នកបម្រើ​ការងារ​នៅតាម​ស្ថានទូត​ក្តី ឬ​ឯកជន​ក្តី បាន​ជំរុញ​ទឹកចិត្ត​អ្នកវិនិយោគ​ខ្មែរ និង​បរទេស​ឲ្យ​បង្កើន​ការសាងសង់​អគា​ស្នាក់នៅ ដើម្បី​ជួល ឬ​លក់ កាន់តែច្រើន។ ហើយ​អ្នកវិនិយោគ​អចល​ទ្រព្យ​នៅក្នុង​ក្រុង​ភាគច្រើន​ជា​ជនបរទេស រីឯ​អ្នកវិនិយោគ​អចល​ទ្រព្យ​នៅឯ​ជាយក្រុង​ភាគច្រើន​ជា​ជនជាតិខ្មែរ។អ្នកជំនាញ​សន្និដ្ឋានថា តម្លៃ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ខ្ពស់​បន្ទាប់ពី​តំបន់​បឹង​កេងកង​មួយ ចាប់ពី​ពេលបច្ចុប្បន្ន រហូតដល់​ប្រាំ​ឆ្នាំ ឬ​ដប់ឆ្នាំ​ខាង​មុន​ទៀត​នោះ​មានដូចជា៖ ខណ្ឌដូនពេញ (ខាងជើង​វិមានឯករាជ្យ) តំបន់​បឹង​កេងកង​បី ទួល​ទំពូង តំបន់​ផ្សារ​ដើមថ្កូវ ទួលគោក និង​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត៕


ដើម្បី​ជ្រាប​ច្បាស់​សូម​ជ​ញ្ជើ​ញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក វ៉ន ចាន់ថន នាយក​គ្រប់គ្រង​ក្រុមហ៊ុន ថោ​ន ស៊ី​ធី រៀល អ៊ី​ស្ទេ​ត ខូ​អិ​ល​ធី​ឌី (TOWNCITY REAL ESTATE CO.,LTD) ដូច​ទៅ៖





© រក្សាសិទ្ធិដោយ thmeythmey.com