ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ព្រមាន​ម្ចាស់​សហគ្រាស​ដែល​មិន​ទៅ​ទូទាត់​បំណុល​ពន្ធ​តាម​ពេល​កំណត់
05, Jun 2015 , 1:30 pm        
រូបភាព

លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ព្រមាន​នាយក​សហគ្រាស​ទាំងអស់​ដែល​ជំពាក់​ពន្ធ ឲ្យ​ទូទាត់​បំណុល​របស់ខ្លួន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឲ្យ​បាន​មុន​បំណាច់​ខែមិថុនា​នេះ។  ករណី​ដែល​ម្ចាស់​សហគ្រាស​ខកខាន​មិនបាន​ទៅ​ទូទាត់​បំណុល តាម​កាលកំណត់ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចុះផ្សាយ​លើ​ទំព័រសារព័ត៌មាន​នូវ​ឈ្មោះ​សហគ្រាស និង​កម្ម​សិទ្ធ ព្រម​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ទារបំណុល​ពន្ធ​តាមច្បាប់​សារពើពន្ធ​ជា​ធរមាន​ផងដែរ។


ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី២មិថុនា​ថា នៅមាន​សហគ្រាស​មួយចំនួនទៀត នៅ​មិនទាន់បាន​ទៅ​ទូទាត់​បំណុល​ពន្ធ​ដែល​ខ្លួន​ជំពាក់​នៅឡើយ។ ដូច្នេះ ម្ចាស់​សហគ្រាស​ដែល​ជំពាក់​ពន្ធ ត្រូវ​ទៅ​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន​ឲ្យ​បាន​មុន​បំណាច់​ខែមិថុនា​នេះ ឆ្នាំ២០១៥ ។

បើតាម​សេចក្តីជូនដំណឹង ករណី​ដែល​ម្ចាស់​សហគ្រាស​ខកខាន​មិនបាន​មក​ទូទាត់​បំណុល​ពន្ធ ទៅតាម​កាលកំណត់ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចុះផ្សាយ​លើ​ទំព័រសារព័ត៌មាន​នូវ​ឈ្មោះ​សហគ្រាស និង​កម្ម​សិទ្ធ​ក្នុងពេលឆាប់ៗខាងមុខ  ព្រម​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ទារបំណុល​ពន្ធ​តាមច្បាប់​សារពើពន្ធ​ជាធរ​មានដូចជា បញ្ឈប់​ការនាំចេញ នាំចូល ឃាត់ទុក​គណនេយ្យ ធនាគារ និង​ការ​ទុកជា​មោ​ឃៈ​នូវ​លិខិតអនុញាត និង​អាជ្ញាប័ណ្ណផ្សេងៗ ៕




© រក្សាសិទ្ធិដោយ thmeythmey.com