ជាតិ
ពីនេះ ពីនោះ
មិនយល់...? ខឹងព្រានសម្លាប់សត្វព្រៃយកសាច់លក់ តែបែរជាទិញសាច់សត្វព្រៃបរិភោគ 05, Jun 2015 , 4:19 pm
![](https://image.thmeythmey.com/pictures/2015/06/05/thumb2/562015163531question-mark.jpg)
×![]()
ពីមួយឆ្នាំទៅមួយឆ្នាំ ពពួកសត្វព្រៃរបស់ខ្មែរមាន ឈ្លូស និងជ្រូកព្រៃ ជាដើម នៅសល់កាន់តែតិចទៅៗ ដោយសារព្រានព្រៃ និងក្រុមឈ្មួញខុសច្បាប់ លួចសម្លាប់ ហើយលក់ដូរសាច់សត្វទាំងនោះយ៉ាងអនាធិបតេយ្យ។ ស្របពេលដែលពពួកសត្វនេះ កំពុងអន្តរាយជីវិតរាល់ថ្ងៃ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋភាគច្រើន សោកស្តាយយ៉ាងខ្លាំង ។ ជាញឹកញាប់ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួន តែងតែធ្វើយុទ្ធនាការប្រឆាំងដាច់ខាតនឹងការសម្លាប់សត្វព្រៃ និងស្នើឲ្យអាជ្ញាធររដ្ឋាភិបាលចាត់វិធានការតឹងរឹងចំពោះព្រានព្រៃ និងក្រុមឈ្មួញរកស៊ីសាច់សត្វព្រៃទាំងនោះ។
តែអ្វីដែលមិននឹកស្មានដល់ និងហួសចិត្តនោះ ពេលខ្លះមន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលតែងតែមានគំនិតអភិរក្សសត្វព្រៃ ហើយរិះគន់ព្រានប្រមាញ់សត្វព្រៃ និងឈ្មួញលក់ដូរសត្វនេះនោះ បែរជាបរិភោគសត្វព្រៃទៅវិញ។ ពេលពួកគេធ្វើដំណើរទៅកម្សាន្ត ឬទៅធ្វើការនៅក្នុងខេត្តដែលសម្បូរសត្វព្រៃ មានដូចជាខេត្ត រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារជាដើម ស្រាប់តែសួរអ្នកលក់រកសត្វព្រៃបរិភោគទៅវិញ។ តើវាសនាសត្វព្រៃខ្មែរ នឹងទៅជាយ៉ាងណា? ហើយអ្នកណាគេពិតប្រាកដ ជាអ្នកអភិរក្សសត្វទាំងនោះ? មិនយល់...? © រក្សាសិទ្ធិដោយ thmeythmey.com