ជាតិ
សង្គមជាតិ
CDC៖ មិនទាន់មាន​ករណី ជំងឺ​ផ្លូវដង្ហើម​នៅ​ម​ជ្ឈឹ​ម​បូព៌ា (MERS) នៅ​កម្ពុជា​នៅឡើយ​ទេ
05, Jun 2015 , 8:30 pm        
រូបភាព

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់ថា រហូតដល់​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥នេះ​ពុំទាន់​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​នៅ​ម​ជ្ឈឹ​ម​បូព៌ា (MERS) នៅ​កម្ពុជា​នៅឡើយ​ទេ។ តែ​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​កម្ពុ​ជា កំពុង​តាមដាន​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់ ទាំង​នៅ​ឧបទ្វីប​ម​ជ្ឈឹ​ម​បូព៌ា ប្រទេស​កូរ៉េខាងត្បូង និង​ពង្រឹង​ប្រ​ព័​ន្ទ​តាមដាន​ក្នុងប្រទេស ។ ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ប្រសិនបើ​សង្ស័យថា ខ្លួន​មាន​ជំងឺ​នេះ។


រហូតមកដល់​ថ្ងៃទី៥ខែមិថុនា​នេះ មិនទាន់មាន​ករណី​ជំងឺ​ផ្លូវដង្ហើម​នៅ​ម​ជ្ឈឹ​ម​បូព៌ា (MERS) នៅ​កម្ពុជា​នៅឡើយ​ទេ។ ក្រសួងសុខាភិបាល​កំពុង តាមដាន​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់ ទាំង​នៅ​ឧបទ្វីប​ម​ជ្ឈឹ​ម​បូព៌ា និង​ប្រទេស​កូរ៉េខាងត្បូង និង​ពង្រឹង​ប្រ​ព័​ន្ទ​តាមដាន​ក្នុងប្រទេស ។ ការអះអាង​នេះ ត្រូវបាន​សរសេរ​នៅក្នុង​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC។

បើតាម​CDC ជំងឺ MERS  មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ក្អក រាករូស ឈឺ​សាច់ដុំ និង​ពិបាក​ដកដង្ហើម ។ ដូច្នេះ​ក្រសួងសុខាភិបាល បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន និង​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ប្រសិនបើ​មាន​រោគសញ្ញា​អស់ទាំង​នេះ។  មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រ សួង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ត្រូវ​ចំអិន​ម្ហូបអាហារ​ឲ្យ​ឆ្អិន​ល្អ​មុន​បរិភោគ។ ចំណែក​អ្នក​ដែល​ធ្វើដំណើរ​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ឬ​ប្រទេស​ដែលមាន​ជំងឺ MERS រាលដាល ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចៀសវាង​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម MERS  លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​បន្ទាប់ ពី​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ  រក្សា​អនាម័យ និង​សុវត្ថិភាព​ម្ហូបអាហារ ព្រមទាំង​ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​កសិដ្ឋាន ឬ​សត្វ​រស់​ដែលជា​កន្លែង​មាន​វត្តមាន​វីរុស​ចរាច​រ។

ខណៈដែល​ជំងឺ​នេះ កំពុង​ផ្ទុះឡើង​នៅ​កូរ៉េខាងត្បូង លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សរសេរ​នៅលើ​ហ្វេ​ក​ប៊ុ​ក​របស់លោក ដោយបាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាង៣ម៉ឺន​នាក់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផ្នែក​សុខភាព​ស្តាប់​តាម​ការណែនាំ​របស់​ថៅកែ ជាពិសេស​ការណែនាំ​ផ្នែក​សុខាភិបាល​ពី​រដ្ឋាភិបាល​កូរ៉េ កុំ​បរិភោគ​ចំណី​ផ្តេសផ្តាស ឬ​ដើរ​យប់​ជ្រៅ​ត្រូវ​ទឹកភ្លៀង ឬ​អ​ន្សើ​ម ហើយ​បើ​មាន​បញ្ហា​ពី​បាក​ដកដង្ហើម ឬ​ក្តៅខ្លួន ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជាបន្ទាន់។
ជំងឺឆ្លង​មជ្ឈិមបូព៌ា MERS បាន​បន្ត​រាតត្បាត​យ៉ាង​រហ័ស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​គួរ​ឲ្យ​បា   រ​ម្ភ​យ៉ាងខ្លាំង។ ជំងឺ​គ្មាន​ថ្មាំ​ព្យាបាល​នេះ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ បានសម្លាប់​មនុស្ស​រហូត​ដល់ ៤នាក់​ហើយ។ បើតាម​អាជ្ញាធរ ករណី​អ្នក​ឆ្លង​ជំងឺ​សរុប​នៅ​ប្រទេស​កូរ៉េ​កើនឡើង​ដល់ ៤១នាក់ និង​មនុស្ស​ជាង១៣០០នាក់  ត្រូវបាន ដាក់​ឲ្យ​ដាច់ដោយឡែក​ពី​គេ ដើម្បី តាមដាន​សុខភាព។

ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា MERS បង្កឡើង​ដោយ​មេរោគ​ឈ្មោះ កូ​រ៉ូ​ណាវី​រុស (Corona Virus) ដែល​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ២០១២ ក្នុងប្រទេស អា​រ៉ា​ប៌ី​សា​អូឌីត ដែល​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា ចំលង​មកពី​សត្វ​អូ​ដ៏ និង​សត្វព្រៃ​ដទៃទៀត និង​អាច​ឆ្លង​ពី​អ្នក​ឈឺ​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការប៉ះពាល់​ផ្ទាល់ និង​រស់នៅ​ជិតដិត។

បើតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក ជំងឺ​MERS បានសម្លាប់​មនុស្ស​ចំនួន៤៤២នាក់​នៅ​ប្រទេស​ចំនួន២៥ ក្នុងចំណោម១,១៧៩ករណី​ដែល​បាន​រកឃើញ។ អ្នក​ដែល​ឆ្លង​ជំងឺ​ហើយ​វិ​វត្ត​ន៏​ទៅ​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់ ច្រើន​កើត​លើ មនុស្ស​ចាស់​ចាប់ពី៦០ឆ្នាំ​ឡើងទៅ និង​មនុស្ស​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com