ជាតិ
សង្គមជាតិ
ធនាគារ​បបរ​នៃ​មូលនិធិ​របស់លោក គួច ម៉េង​លី កំពុង​ពេញនិយម​នៅ​ទីក្រុង​ភ្នំពេញ
06, Jun 2015 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ លោក គួច ម៉េង​លី ស្ថាបនិក​សាលា​អន្តរទ្វីប និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​បាន​បង្កើត​សកម្មភាព​មូលនិធិ​ជាច្រើន​ក្នុងនោះ មានដូចជា ធនាគារ​ឈាម និង​ធនាគារ​បបរ។ ធនាគារ​បបរ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​មនុស្សធម៌​ដទៃទៀត​របស់លោក វេជ្ជបណ្ឌិត ម៉េង​លី។ ក្រុមការងារ​របស់លោក​សាស្ត្រ​ចា​រ្យ គួច ម៉េង​លី ត្រូវ​ចំអិន​បបរ​សាច់​មាន់​លាយ​សាច់ជ្រូក​ដ៏​ឆ្ងាញ់​ដើម្បី​ដើរ​ចែកជូន​មហាជន មិន​ថា អ្នកមាន ឬ​អ្នកក្រីក្រ១ដង ឬ២ដង​ក្នុង១ខែ។ ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ លោក គួច ម៉េង​លី បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជា៥លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌៕



ខាងក្រោម​នេះ គឺជា​សកម្មភាព​ចែក​បបរ​ជូន​អ្នកជំងឺ​នៅ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី៦ខែមិថុនា២០១៥ ៖

 






© រក្សាសិទ្ធិដោយ thmeythmey.com