កីឡាជាតិ
ជាតិ
កីឡាករប៉េតង់ សុខ ច័ន្ទមាន ទទួលបានមេដាយប្រាក់ ក្រោយចាញ់ថៃនៅវគ្គផ្តាច់ព្រ័ត្រ 06, Jun 2015 , 6:39 pm
![កីឡាករ សុខ ច័ន្ទមាន ឈ្នះមេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុ។ រូបថត Shin Long Photographer](https://image.thmeythmey.com/pictures/2015/06/06/thumb2/shin.jpg)
កីឡាករ សុខ ច័ន្ទមាន ឈ្នះមេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុ។ រូបថត Shin Long Photographer
×![]()
កីឡាករ ប៉េតង់ សុខ ច័ន្ទមាន ប្រកួតចាញ់កីឡាករថៃ SANGKAEW Thanakorn ក្នុងលទ្ធផល ៣៧ ទល់នឹង៤២ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាល្ងាចថ្ងៃទី៦ ខែមិថុនា នេះ។
កាលពីវគ្គជម្រុះ កីឡាករ សុខ ច័ន្ទមាន រកបាន៤៥ពិន្ទុ និងបញ្ចប់ចំណាត់ថ្នាក់លេខពីរ ក្នុងចំណោមកីឡាករ១០នាក់ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ច័ន្ទមាន យកឈ្នះកីឡាករឡាវ Vongvone Bouadeng ក្នុងលទ្ធផល ៣៧-២៧ ។
កីឡាករម៉ាឡេស៊ី TEMIZI Mohamad Nuzul Azwan និងកីឡាករឡាវ VONGVONE Bouadeng បានមេដាយសំរឹទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com