កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ U-23 កម្ពុជា​ចាញ់​ឥណ្ឌូនេស៊ី ៦-១
06, Jun 2015 , 9:25 pm        
រូបភាព
ដោយ: រួបរួម
ខ្សែប្រយុទ្ធ Syaifulloh Muchlis Hadi Ning បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់ ខណៈ ខ្សែបម្រើ Nufiandani Ahmad ខ្សែបម្រើ Pabriyanto Wawan និង Darmono Evan Dimas ថែម​ម្នាក់​មួយគ្រា​ប់​ដើម្បី​នាំ​ឲ្យ  U-23 ឥ​ណ្ឌួ​នេ​ស៊ី ទទួល​ជ័យជម្នះ ៦-១ លើ​កម្ពុ​ជានា​ការប្រកួត​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កីឡដ្ឋាន Jalan Besar Stadium ប្រទេស​សឹង្ហ​បុរី។ ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន​មួយ​គ្រាប់​ឲ្យ​កម្ពុជា​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​នៅ​ដើមតង់​ទី​ពីរ។


ជម្រើស១១នាក់​ដំបូង​របស់​កម្ពុជា៖ អ៊ុំ សេរី​រ័ត្ន (អ្នកចាំទី), នេន សុធា​រ័ត្ន, សឿ​យ វិសាល, សំអឿន ពិដោរ (សុខ សុវណ្ណ), ប្រាក់ មុន្នី​ឧ​ត្ត​ម (ប្រធាន​ក្រុម) ហួយ ផល្លី​ន, កែវ សុខ​ផេង (ចាន់ វឌ្ឍនាកា ៥៩’),​សុះ ស៊ូ​​​​ហា​​ទិ​ត្យ ឌី​ណា (សុក ច័ន្ទ​រស្មី ៥៥’), ង៉​យ ស្រ៊ី​ន, ឈិន ឈឿន។

កីឡាករ​បម្រុង៖ ប៉េង ប៊ុន​ឆាយ (អ្នកចាំទី), ភួង សុខ​សា​ណា,អុល រ៉ាវី, ផាន់​នី អ៊ី​រដ្ឋា  ទូច បញ្ច​រ៉ុង និង​ណុប តុលា (របួស)៕


© រក្សាសិទ្ធិដោយ thmeythmey.com