ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី ស៊ីវ​ណៃ ៦៧ ឆ្នាំ​ចុងភៅ​ចំណាន​ចូលរួម​បង្កើត​ធនាគារ​បបរ​ជាមួយ​លោក ម៉េង​លី
07, Jun 2015 , 8:59 am        
រូបភាព

ភ្នំពេញ៖ លោកស្រី ញ៉ែម ស៊ីវ​ណៃ អាយុ ៦៧ឆ្នាំ បាន​សន្យាថា នឹង​ចម្អិន​បបរស​សម្រាប់​ធ​នាគារ​បបរ​របស់លោក គួច ម៉េង​លី រហូតដល់​ធ្វើ​លែងកើត។ លោក គួច ម៉េង​លី ស្ថាបនិក​សាលា​អន្តរទ្វីប និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​បាន​បង្កើត​សកម្មភាព​មូលនិធិ​ជាច្រើន​ក្នុងនោះ មានដូចជា ធនាគារ​ឈាម និង​ធនាគារ​បបរ។ ធនាគារ​បបរ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​មនុស្សធម៌​ដទៃទៀត​របស់លោក វេជ្ជបណ្ឌិត ម៉េង​លី។


ក្រុមការងារ​របស់លោក​សាស្ត្រ​ចា​រ្យ គួច ម៉េង​លី ត្រូវ​ចំអិន​បបរ​សាច់​មាន់​លាយ​សាច់ជ្រូក​ដ៏​ឆ្ងាញ់​ដើម្បី​ដើរ​ចែកជូន​មហាជន មិន​ថា អ្នកមាន ឬ​អ្នកក្រីក្រ១ដង ឬ២ដង​ក្នុង១ខែ។ ចាប់តាំងពី​ការបង្កើត​ធនាគារ​បបរ​មក ក្រុមការងារ​បាន​ចែកជូន​ដល់​មហាជន​ចំនួន​ជាង២០លើក​ហើយ។ មនុស្ស​ច្រើន​ម៉ឺន​នាក់​បានទទួល​អាហារ​បបរ​ពី​ធនាគារ​បបរ​របស់លោក គួច ម៉េង​លី។  ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ លោក គួច ម៉េង​លី បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជា៥លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌៕

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ពី​ឆន្ទៈ​របស់​លោកស្រី ញ៉ែម ស៊ីវ​ណៃ សូម​អញ្ជើញ​ស្តាប់​សម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មានថ្មីៗ និង​លោកស្រី​ចុងភៅ​ជំនាញ​បបរ ស៊ីវ​ណៃ ដូចតទៅ៖ 





 


© រក្សាសិទ្ធិដោយ thmeythmey.com