ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសាររំលែកទុក្ខពលរដ្ឋចិនដែលគ្រោះថ្នាក់លិចនាវា 07, Jun 2015 , 8:57 am
× ក្នុងកំណត់ទូតផ្ញើទៅកាន់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនលោក លី ខឺឈាង ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ចំពោះឧប្បត្តិហេតុលិចនាវានៅចិន ដែលផ្ទុកអ្នកដំណើរជាង ៤៥០នាក់ នៅទន្លេយ៉ាងហ្សេ ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីថ្ងៃទី ១ មិថុនាកន្លងទៅ។
ក្នុងសាររំលែកទុក្ខ ដែលធ្វើឡើងនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១៥ បានសរសេរថា« តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនចិន ជាពិសេសសមាជិកគ្រួសារជនរងគ្រោះចំពោះការបាត់បង់ដ៏សោកសង្រេង និងសេចក្តីឈឺចាប់ដ៏ធំធេងដែលបង្កឡើងពីគ្រោះថ្នាក់នេះ (លិចនាវា)។
គួររម្លឹកថា រហូតមកដល់ថ្ងៃនេះ មានមនុស្សរាប់រយនាក់ហើយ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់លិចនាវានេះ ខណៈដែលអាជ្ញាធរកំពុងមមាញឹកក្នុងការជួយសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com