ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រស់ វីរៈ ធ្លាប់​ក្រីក្រ​ខ្លួនឯង សុខចិត្ត​ខ្ចីបុល​ពី​ធន​គា​របើក​សាលាបង្រៀន​កុមារ​ក្រីក្រ​មិន​យកប្រាក់
07, Jun 2015 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ

ខេត្តកណ្តាល៖ វិទ្យាស្ថាន​ភាសាបរទេស ក៏ដូចជា​សាលា​ភាសាបរទេស​ឯកជន​ជាច្រើន បាន​បើក​ដំណើរការ​បង្រៀន គឺ​ក្នុង​គោលដៅ​ផ្តល់នូវ​ការអប់រំ និង​រកប្រាក់​ចំណេញ។ ចំណែកឯ​កុមារ​ភាគច្រើន​ដែល​បាន សិក្សា​នៅក្នុង​វិទ្យាស្ថានល្អៗទាំងនោះ ត្រូវបាន​គេ​មើលឃើញថា សុទ្ធសឹង​ជា​កុមារ​ចេញពី​វង្ស​ត្រកូល​អ្នកមាន​ជីវភាព​មធ្យម និង​ធូរធា។


ដោយឡែក​សាលា​ភាសា​អន្តរជាតិ ABC ស្ថិតក្នុង​ឃុំ​ព្រែក​ដំបូង ស្រុក មុខកំពូល ខេត្តកណ្តាល ដែលមាន​លោក រស់ វីរៈ​ជានា​យក​វិញ គឺ​មិន​យក​គោលដៅ​ប្រាក់ចំណេញ​ជាធំ​នោះទេ មានន័យថា ប្រាក់ចំណូល​មួយ​ភាគ​ធំ​របស់​សាលា ត្រូវ​បង្វិល​ដើម្បី​ផ្គត់ផ្គង់​ការរៀនសូត្រ ដល់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍។ មហិច្ឆតា​ដ៏​ធំធេង​របស់លោក រស់ វីរៈ​នោះ​គឺ ផ្តល់ឱកាស ដល់​កុមារ​ក្រក្រី​ក្នុង​សហគមន៍​អោយទទួល​បានការ​អប់រំ​គ្រប់គ្នា។

តទៅ​នេះ​សូម​ស្តាប់​កម្រង​ជីវិត​ពិត​របស់​លោកគ្រូ រស់ វីរៈ នាយក​សាលា​ភាសា​អន្តរជាតិ ដែលរៀបរាប់ដោយ​លោក ​កែវ សុខា​ ពីវិទ្យុស្រ្តី១០២ ​ដូចតទៅ៖






© រក្សាសិទ្ធិដោយ thmeythmey.com