ជាតិ
សង្គមជាតិ
និស្សិត IU ផ្ទុះការតវ៉ាទាមទារសញ្ញាបត្រ តែប្រភពថា កំហុសមកពីក្រសួងសុខាភិបាល 07, Jun 2015 , 3:59 pm
ប្រភពរូបថត៖ ពីគេហទំព័រដើមអំពិល
×
ភ្នំពេញ៖ និស្សិតប្រមាណជា២០០នាក់បានផ្ទុះការតវ៉ាកាលពីព្រឹកមិញនៅពីមុខសាកលវិទ្យាអន្តរជាតិ(IU)ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងទីក្រុងភ្នំពេញដោយពួកគេទាមទារអោយសាកវិទ្យាល័យមួយនេះចេញសញ្ញាបត្រអោយពួកគេអោយបានជាបន្ទាន់ ពីព្រោះ ពួកគេត្រូវការសញ្ញាបត្រដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋនៅខែក្រោយនេះ។
បើយោងតាមអ្នកតវ៉ា ពួកគេបានបញ្ចប់ការសិក្សាម្នាក់ៗពី១ឆ្នាំទៅ២ឆ្នាំហើយ តែពួកគេមិនទាន់ទទួលសញ្ញាបត្រនៅឡើយទេ។ ប្រភពស្និទ្ធនឹងសាលាម្នាក់បានអោយដឹងថា ភាពយឺតយ៉ាវនេះ មិនមែនបណ្តាលមកពីសាកលវិទ្យាល័យ IU ទេ តាមពិត ការយឺតយ៉ាវនេះ គឺបណ្តាលមកពីក្រសួងសុខាភិបាល។ ប្រភពដដែលបានអោយដឹងថា សញ្ញាបត្រនៃសាកលវិទ្យាល័យ IU ត្រូវចុះហត្ថលេខាដោយក្រសួងពីរ គឺក្រសួងអប់រំ និងក្រសួងសុខាភិបាល។ ក្រសួងអប់រំបានចុះហត្ថលេខារួចហើយ តែនៅសល់ក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com