កីឡាជាតិ
ជាតិ
ប៉េតង់៖ កីឡាករ ថោង ឈឿន និងកីឡាការិនី អ៊ុន ស្រីយ៉ា កំពុង​ត្រៀម​ប្រកួតយក​មេដាយ​មាស​រៀងៗ​ខ្លួន
08, Jun 2015 , 8:19 am        
រូបភាព
កីឡាករ ថោង ឈឿន និងកីឡាការិនី អ៊ុន ស្រីយ៉ា
កីឡាករ ថោង ឈឿន និងកីឡាការិនី អ៊ុន ស្រីយ៉ា
កីឡាករប៉េតង់ ថោង ឈឿន យក​ឈ្នះ​កីឡាករវៀតណាម Ngo Ron ១៣-៦ ខណៈកីឡាការនី អ៊ុន ស្រីយ៉ា​ បាន​យក​ឈ្នះ​កីឡាការិនីឡាវ Thepphankan Bovilak ១៣-៥ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រវិញ្ញាសា​ឯកត្តជន នៅ​ទីលាន Padang នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី៨ ខែមិថុនា នេះ។


ថោង ឈឿន កំពុង​ត្រៀម​ប្រជែងមេដាយមាស​ជាមួយ​កីឡាករ ម៉ាឡេស៊ី MAT DAUD Muhd Hafizuddin ដែលបានយក​ឈ្នះ​កីឡាករ​ឡាវ KEOKANNIKA Phoudthala។ នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ថោង ឈឿន ស្ថិតនៅ ចំណាត់ថ្នាក់​លេខ៤ ដោយ​លេង​ឈ្នះ​ហ្វីលីពីន ១៣-៦ ឈ្នះ​វៀតណាម ១៣-១០ ឈ្នះ​ថៃ ១៣-១១ ឈ្នះ​សឹង្ហ​បុរី ១៣-១២  ឈ្នះ​មី​យ៉ាន់​ម៉ារ ១៣-១០ ឈ្នះ​ប្រ៊ុយណេ ១៣-៧ តែ​ចាញ់​ឥណ្ឌូនេស៊ី ១៣-១២ ចាញ់ ឡាវ ១៣-៩  និង​ចាញ់​ម៉ាឡេស៊ី ១៣-១២ ។


អ៊ុន ស្រីយ៉ា ត្រូវ​ប៉ះកីឡាការិនី​ថៃ FUEANGSANIT Nantawan នៅវគ្គ​ផ្តាច់ព្រ័ត្រ។ កីឡាការិនីថៃ បាន​បំបាក់​​កីឡាការិនី​មី​យ៉ាន់​ម៉ារ THET Khin Cherry នាវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៅ​វគ្គ​ជម្រុះ អ៊ុន ស្រី​យ៉ា ជាប់​ចំណាត់​ថ្នាក់​លេខ​២​ដោយ​ឈ្នះ​ឡាវ ១០-៧ ឈ្នះ​មី​យ៉ាន់​ម៉ារ ១៣-៩ ឈ្នះ​វៀតណាម ១៣-៤ ឈ្នះ​សឹង្ហ​បុរី ១៣-១០ ឈ្នះ​ម៉ាឡេស៊ី ១៣-៣ ឈ្នះ​ឥណ្ឌូនេស៊ី ១៣-៥ តែ​ចាញ់​ថៃ ១៣-៤ ចាញ់​ហ្វីលីពីន ១៣-៩ ៕



© រក្សាសិទ្ធិដោយ thmeythmey.com