ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន រង់ចាំលោក សម រង្ស៊ី មកពីក្រៅប្រទេសវិញ ដើម្បីស្បថមុខព្រះអង្គដងកើ 08, Jun 2015 , 1:10 pm
![](https://image.thmeythmey.com/pictures/2015/06/08/thumb2/8620151307204.jpg)
×![]()
បញ្ហាសំខាន់ៗពីរយ៉ាង ដែលលោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ឲ្យស្បថម្តងទៀតនៅថ្ងៃនេះ គឺបញ្ហាលួចបន្លំសន្លឹកឆ្នោត និងបញ្ហាកាកបាទក្រហមចែកអំណោយរើសមុខ ដែលចោទដោយគណបក្សប្រឆាំង។ គំនិតផ្តួចផ្តើមបបួលលោក សម រង្ស៊ី ស្បថជាថ្មីម្តងទៀតនេះ កើតឡើងដោយសារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក លឹម គីមយ៉ា បានលើកឡើងនូវបញ្ហាមួយចំនួនទាក់ទងនឹងសេចក្តីព្រាងច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយ ហើយលោកតំណាងរាស្ត្ររូបនេះ បានចោទប្រកាន់សកម្មភាពចែកអំណោយរបស់កាកបាទក្រហមកម្ពុជាកន្លងមកថា ប្រកាន់បក្សពួក។
ស្តាប់សំឡេង លោក លឹម គីមយ៉ា
ក្រោយពីការលើកឡើងរបស់ លឹម គីមយ៉ា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រោកពីកៅអីប្រតិកម្មធ្ងន់ៗទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះវិញ នៅក្នុងកិច្ចប្រជុំនាវិមានរដ្ឋសភានៅថ្ងៃចន្ទ ទី ០៨ ខែមិថុនា នេះ។ លោក ហ៊ុន សែន និយាយខ្លាំងៗយ៉ាងនេះថា៖«មានតែវិធីតែមួយគត់ ដែលអាចដោះស្រាយបញ្ហា គឺមានតែស្បថប៉ុណ្ណោះ គឺស្បថឲ្យរន្ទះបាញ់ ឲ្យងាប់ទាំងពូជ……។ ចាំមើលឯកឧត្តម សម រង្ស៊ី មក ឲ្យស្បថនៅមុខព្រះអង្គដងកើ.....។ បើបក្សណាមិនហ៊ាន គឺបក្សនោះបោកប្រាស់ប្រជាពលរដ្ឋ» ។
ស្តាប់សំឡេងលោក ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com