ជាតិ
អ្នកជំនួញ​នៅ​ខេត្តបាត់ដំបង​ព្រម​សហការ​បញ្ចុះតម្លៃ ដល់​អ្នកកាន់កា​ត TI
08, Jun 2015 , 1:43 pm        
រូបភាព
យុវជន​អង្គការ​តម្លាភាព​កម្ពុជា​កំពុង​ស្វែងរក​កិច្ចសហការ​ពី​ម្ចាស់​ស្ថាប័នឯកជន​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រើប្រាស់​កាត TI
យុវជន​អង្គការ​តម្លាភាព​កម្ពុជា​កំពុង​ស្វែងរក​កិច្ចសហការ​ពី​ម្ចាស់​ស្ថាប័នឯកជន​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រើប្រាស់​កាត TI
ដោយ:
បាត់ដំបង៖ ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​នៅ​ខេត្តបាត់ដំបង​សំដែង​ការពេញចិត្ត និង​យល់ព្រម​សហការ​បញ្ចុះតម្លៃ​ទំនិញ​របស់​ពួកគេ ដល់​អ្នក​ដែលមាន​កាត​របស់​អង្គការ​តម្លាភាព​កម្ពុជា (Transparency International)។


លោក ឈុំ ពុទ្ធិ ដែលជា​តំណាងអោយ​សាកលវិទ្យាល័យ​អន្តរជាតិ ឌូ​វី បាន​ប្រាប់​អោយដឹងថា គាត់​ពិតជា​រីករាយ​ក្នុងការ​សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា ពីព្រោះ​លោក​យល់ថា នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ក្នុង​ការជួយ​សង្គមជាតិ​សង្គម​កម្ពុជា។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា៖«ពេល​ខ្ញុំ​បានឃើញ​គម្រោង​នេះ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ព្រោះ​វា​អាចជួយ​សង្គម​ផង បា​នស​ម្រូ​ល​ដល់ប្អូនៗមួយផ្នែក​ស្រាប់​ការបញ្ចុះ​តម្លៃ។ ខ្ញុំ​សង្ឃឹមថា​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម​ដទៃទៀត​ក្នុង​ខេត្ត​នឹងចូលរួម​សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា។ ខ្ញុំ​រីករាយ​នៅពេល​បានឃើញ​យុវជន ចេះ​ស្អប់ខ្ពើម​អំពើពុករលួយ»។

លោក លឹម វណ្ណា​រិ​ទ្ធ ដែលជា​ម្ចាស់​ក្លិប ការ៉ាត់តេដូ ខេត្តបាត់ដំបង បាន​ប្រាប់ថា លោក​ពិតជា​មានការ​ត្រេកអរ​ពេល​បានឃើញ​មាន​សហការ​ជាមួយ​អង្គការ​តម្លាភាព ហើយ​គាត់​កំពុង​ពិភាក្សា​ជាមួយ​សមាជិក​អំពី​ទំហំ​នៃ​ការ​បញ្ចុះតម្លៃ​ដែល​ក្លិប​របស់លោក​អាច​ផ្តល់​បាន? «ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ពេលដែល​បាន​បញ្ចុះតម្លៃ​អោយ​យុវជន​ដែលមាន​កាត​របស់​TI ព្រោះ​វា​បាន​ជួយ​ដល់​សង្គម​ម្យ៉ាងដែរ»។

ចំនែក​ក្រុមយុវជន​របស់​អង្គការ​តម្លាភាព​ដែលជា​អ្នក​ចុះ​ចែក​កាត និង​រក​ដៃគូ​សហការ​បាន​និយាយថា ពួកគេ​បាន​បាន​ព្រួយបារម្ភ​ច្រើន មុន​ចុះ​ធ្វើ​កិច្ចការ​នេះ។ ពួកគេ​គិតថា វា​នឹងមាន​ការលំបាក​ក្នុង​ការងារ​បញ្ចុះបញ្ចូល​អាជីវករ​ឲ្យ​ចូលរួម​សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា។ ផ្ទុយទៅវិញ ការងារ​ជាក់ស្តែង វា​មិន​ដូច​ការគិត​របស់​ពួកគេ​ឡើយ។
សមាជិក​ក្រុមការងារ​ម្នាក់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«មុនដំបូង​ពួក​ខ្ញុំ​គិតថា វា​លំបាក។ តែ​ពេល​បាន​ចុះ​ធ្វើការ ពួកគាត់​មិន​បដិសេធ​ទេ។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ខ្ញុំ​បាន​ទៅ​ជួប​ក្រុមហ៊ុន​ចំនួន៥ ដែល​បាន​ព្រម​សហការ​ជាមួយ​យើង​ទាំងអស់។ ពួក​ខ្ញុំ​រំពឹងទុក​ថា យើង​នឹង​អាច​រកបាន៦ក្រុមហ៊ុន​ទៀត»។

គួរបញ្ជាក់​ផង​ដែលថា គម្រោង​ចែក​កាត និង​រក​ដៃគូ​សហការ​បញ្ចុះតម្លៃ​ដល់​អ្នក​ដែលមាន​កាត​TI គឺ​ចែក​កាត​ដែលមាន​លេខ​ទំនាក់ទំនង​រាយការណ៍​អំពើពុករលួយ អោយដល់​ពលរដ្ឋ ១០០០កាត រួមទាំង​រក​សហគ្រាស ដើម្បី​បញ្ចុះតម្លៃ​អោយបាន​តិច​បំផុត២០ក្រុមហ៊ុន៕



© រក្សាសិទ្ធិដោយ thmeythmey.com