កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ U-23 កម្ពុជា​ប៉ះ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​នា​វេលា​ម៉ោង៧ និង៣០នាទី​ល្ងាច​នេះ
08, Jun 2015 , 2:52 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើស​អាយុ​ក្រោម២៣ឆ្នាំ​កម្ពុជា (U-23) ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​នា​វេលា​ម៉ោង៧ និង៣០នាទី ល្ងាច​ថ្ងៃ​ចន្ទ ទី៨ ខែមិថុនា នេះ នៅ​កីឡដ្ឋាន Jalan Besar សម្រាប់​ការប្រកួត​លើក​ទី​បី​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ។


ខណៈ​មី​យ៉ាន់​ម៉ារ​កំពុង​នាំមុខគេ​លើ​តារាង​ជាមួយនឹង​ជ័យជម្នះ​ទាំងបី​ប្រកួត​ក្នុង​ពូ​ល​នោះ កម្ពុជា និង​សឹង្ហ​បុរី ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់រៀងៗខ្លួន ខណៈ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន៣ពិន្ទុ​ក្នុង​ដៃ​ស្មើ​ឥណ្ឌូនេស៊ី។ U-23 កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បានទទួល​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន​ក្នុងការ​ប្រកួត​ដំបូង ប៉ុន្តែ​បាន​ចាញ់​ឥណ្ឌូនេស៊ីរហូតដល់​ទៅ ៦-១ កាលពី​ថ្ងៃ​សៅរ ទី៦ ខែមិថុនា ខណៈ​សឹង្ហ​បុរី​ឈ្នះ​ហ្វីលីពីន ១-០ និង​ចាញ់​មី​យ៉ាន់​ម៉ារ ២-១ ។

 យោងតាម​កំណត់ត្រា​ប្រកួត​កន្លងមក កម្ពុជា មិនដែល​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​សឹង្ហ​បុរី ឬក៏​ជា​ម្ចាស់ផ្ទះ​នោះឡើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។ ក្នុងជំនួប​ទាំង៥លើក​កន្លងមក សឹង្ហ​បុរី​ទទួលបាន​ជ័យជម្នះ​ទាំងអស់ ហើយ​ជំនួប​ចុងក្រោយ កាលពី​ឆ្នាំ២០១១ សឹង្ហ​បុរី​ឈ្នះ​ក្នុង​លទ្ធផល ២-១ ដោយ ខ្សែបម្រើ ឈិន ឈឿន ជា​អ្នក​រកបាន​មួយ​គ្រាប់​ឲ្យ​កម្ពុជា។ សម្រាប់​ជំនួប​ជាមួយ​ក្រុម​ជា​ម្ចាស់ផ្ទះ​វិញ កម្ពុជា​ធ្លាប់​ចាញ់៥លើក និង​ស្មើ១លើក៕





© រក្សាសិទ្ធិដោយ thmeythmey.com