ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​វៀតណាម​ប្រើ​ដំបងឆក់ ឆក់​តំណាងរាស្ត្រ​CNRP ពេល​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ថ្ងៃ​ចន្ទ​នេះ
08, Jun 2015 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ មានការ​ប្រទាញប្រទង់​គ្នា​បន្តិចបន្តួច​ជាមួយ​អាជ្ញាធរ​វៀតណាម នៅក្នុង​ដំណើ​ទស្សនកិច្ច​ទៅ​មើល​ព្រំដែន​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុមយុវជន ដែលមាន​គ្នា​ប្រមាណ​ជា៣០០នាក់ នៅ​ព្រឹក​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នេះ​នៅក្នុង​ខេត្ត​រតនគីរី។ការ​ប្រទាញប្រទង់​គ្នា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បានធ្វើ​ការរារាំង​មិនអោយ​តំណាងរាស្ត្រ​បក្សប្រឆាំង និង​យុវជន​ចូល​ទៅដល់​ក្នុង​តំបន់ស(តំបន់ហាមឃាត់) នៃ​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ​រួចមក ប៉ុន្តែ​ក្រុមតំណាងរាស្ត្រ និង​ក្រុមយុវជន​បាន​រុលចូល​ទៅដល់​ក្នុង​តំបន់សរ​នោះ។


សូមបញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រកឃើញ​ស្រះ​ទឹក​ចំនួន៧កន្លែង​ដែល​អាជ្ញាធរ​វៀតណាម​បាន​ជីក​នៅក្នុង​តំបន់ស(តំបន់ហាមឃាត់)នោះ ហើយ​បាន​លើកឡើងថា ការជីក​ស្រះ​ទឹក​របស់​អាជ្ញាធរ​វៀតណាម​នេះ ជាការ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា។

ក្នុង​តំបន់ស​នេះ​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម​មាន​សិទ្ធិ​ចូលទៅ​ដល់ និង​អាចធ្វើ​អ្វី​នៅក្នុង​តំបន់​នោះបាន​ថែម​ទៀតផង។ ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​កម្ពុជា មិនត្រូវ​បាន​អាជ្ញាធរ​វៀតណាម​អនុញ្ញាតអោយ​ចូលទៅ​ទីនោះ​ឡើយ។

តទៅ​នេះ សូម​អញ្ជើញ​ស្តា​ប់ប​ទស​សម្ភាសន៍​រវាង​លោក គង់ ប៊ុន​ណា អ្នករាយការណ៍​របស់​វិទ្យុ​ស្ត្រី ​FM១០២ និង​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចតទៅ៖












© រក្សាសិទ្ធិដោយ thmeythmey.com