កីឡាជាតិ
ជាតិ
ផាន់​នី អ៊ី​រដ្ឋា សុក ច័ន្ទ​រស្មី អុល រ៉ាវី និង​សុខ សុវណ្ណ ស្ថិតក្នុង​ជម្រើស​ដំបូង​នា​ជំនួប​ជាមួយ​សឹង្ហ​បុរី
08, Jun 2015 , 4:58 pm        
រូបភាព
ខ្សែប្រយុទ្ធ ផាន់​នី អ៊ី​រដ្ឋា ខ្សែបម្រើ សុក ច័ន្ទ​រស្មី ខ្សែបម្រើ អុល រា់វី និង​ខ្សែការពារ សុខ សុវណ្ណ ត្រូវបាន​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoonដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​នា​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី នា​វេលា​ម៉ោង៧ និង៣០នាទី ល្ងាច​នេះ នៅ​កីឡដ្ឋាន JalanBesar Stadium សម្រាប់​ការប្រកួត​លើក​ទី៣ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ។


ផាន់​នី អ៊ី​រដ្ឋា នឹង​បង្ហាញ​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ ដោយ​ចូល​លេង​ក្នុង​តំណែង​របស់ កែវ សុខ​ផេង។ សុក ច័ន្ទ​រស្មី ដែល​បាន​ចូល​លេង​អស់​ជាង៥០នាទី​ក្នុងជំនួប​ជាមួយ​ឥណ្ឌូនេស៊ី និង អុល រ៉ាវី ដែល​បាន​ចូល​លេង​ជាង២០នាទី​នា​ជំនួប​ជាមួយ​ហ្វីលីពីន និង សុខ សុវណ្ណ ដែល​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ពីរ​ប្រកួត​កន្លង​នោះ មាន​វត្តមាន​ក្នុង​ជម្រើស​ដំបូង ជំនួស ហួយ ផល្លី​ន  ទិ​ត្យ ឌី​ណា និង ង៉​យ ស្រ៊ី​ន។

ជម្រើស១១នាក់​ដំបូង៖ អ៊ុំ សេរី​រ័ត្ន (អ្នកចាំទី) សុខ សុវណ្ណ, នេន សុធា​រ័ត្ន, សឿ​យ វិសាល, សំអឿន ពិដោរ, ប្រាក់ មុន្នី​ឧ​ត្ត​ម (ប្រធាន​ក្រុម) សុះ ស៊ូ​ហា​ណា, អុល រ៉ាវី, សុក ច័ន្ទ​រស្មី, ឈិន ឈឿន, ផាន់​នី អ៊ី​រដ្ឋា។

កីឡាករ​បម្រុង៖ ហួយ ផល្លី​ន, ភួង សុខ​សា​ណា, កែវ សុខ​ផេង, ចាន់ វឌ្ឍនាកា, ទិ​ត្យ ឌី​ណា, ង៉​យ ស្រ៊ី​ន, ប៉េង ប៊ុន​ឆាយ, ទូច បញ្ច​រ៉ុង, ណុប តុលា (របួស)។



© រក្សាសិទ្ធិដោយ thmeythmey.com