ជាតិ
គណៈកម្មការ​ថ្នាក់ជាតិ​ត្រូវ​បង្កើត​ឡើងដើម្បីរៀបចំ​ពិធីបុណ្យ​មរណភាព​លោក ជា ស៊ីម
08, Jun 2015 , 5:02 pm        
រូបភាព
ពិធីបុណ្យមរណភាព​របស់​លោក​ ជា ស៊ីម នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ចាត់ចែង​នៃគណៈ​កម្មការ​ថ្នាក់ជាតិ​មួយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកនាំពាក្យ​រូបនេះ​បាន​អត្ថាធិប្បាយ​ថា កម្មវិធី​បុណ្យ​មរណភាព​នឹង​ត្រូវ​រៀបចំ​ឲ្យ​ស័ក្តសម​ទៅនឹង​តួនាទី និង​គុណូបការៈ​របស់​លោក​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។


លោក សួស យ៉ារ៉ា​ ថ្លែង​ថា៖«ការ​បាត់បង់​សម្តេច​ ជា​ ស៊ីម គឺ​ជាការ​បាត់​បង់​ធនធាន និង​វីរជនជាតិ​របស់​កម្ពុជា។ សម្តេច​បានរួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រំដោះ​ពលរដ្ឋ​ខ្មែរ​ពីរបប​ខ្មែរ​ក្រហម​ ហើយ​សម្តេច​ក៏ជា​អ្នកដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​ដឹកនាំប្រទេស​កម្ពុជាជាង​៣០​ឆ្នាំ​ដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com