ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ាង ព្រែក៖ មិន​ចង់ទៅ​ធ្វើក​ម្មករ​នៅក្រៅ​ប្រទេស ព្រោះ​ខ្លាច​គេ​បាញ់សម្លាប់
09, Jun 2015 , 8:19 am        
រូបភាព
ដោយ:
មាន​វ័យ ២៨ឆ្នាំ លោក ម៉ាង ព្រែក ជា​ប្រធាន​ក្រុម​ផ្នែក​ថែទាំ​កៅស៊ូ ក្នុង​ក្រុមហ៊ុន​ដាំ​កៅស៊ូ បរទេស​ឯកជន​មួយ ក្នុង​ខេត្តព្រះវិហារ។ បុរស​មាន​ដើមកំណើត​ក្នុង​ខេត្តកំពង់ចាម​រូបនេះ សុខចិត្ត​ធ្វើក​ម្មករ​ក្នុងប្រទេស ទោះបីជា​ស្រួល ឬ​លំបាក​ក៏ដោយចុះ ដោយ​លោក​លើកឡើងថា ការធ្វើ​ចំណាកស្រុក​គឺមាន​ហា​និ​យ​ភ័យ​ខ្ពស់។ «ខ្ញុំ​មិន​ហ៊ាន​ទៅធ្វើ​ស្រុក​គេ ព្រោះ​ខ្លាច​គេ​បាញ់ ងាប់ ពីមុន​នាំគ្នា​គេ​បាញ់​កម្មករ ដូចនេះ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ»។ នេះ​បញ្ជាក់​របស់លោក ព្រែក។


ជា​បន្ត​សូម​ស្តាប​បទសម្ភាសន៍​រវាង​លោក ម៉ាង ព្រែក និង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិច​ត្រូ​និ​ច​ថ្មី​ដូចតទៅ៖



កាលពី ៣ឆ្នាំមុន លោក​ធ្លាប់បាន​គេ​អូសទាញ​ទៅធ្វើ​ការ​ការងារ​ដឹកឈើ​ខុសច្បាប់នៅ​តំបន់ព្រំដែន​កម្ពុជា ថៃ​ទៀតផង ប៉ុន្តែ​ដោយសារ​ការខ្លាច​រអា​នឹង​កាណុង​កាំភ្លើង​នោះ លោក​ក៏​ឈប់​ប្រក​បរបរ​ប្រថុយប្រថាន​នេះដែរ។ បន្ទាប់ពី​នោះមក បុរស​ដែល​ធ្លាប់​មានបំណងទៅធ្វើ​ការ​ការងារ​ជាពលករ​ចំណាកស្រុក​ខុសច្បាប់​រូបនេះ បានសម្រេច​ចិត្ត​រក​ការងារ​ក្នុង ចំការកៅស៊ូ​ក្នុងស្រុកវិញ។

បច្ចុប្បន្ននេះ តាមរយៈ​ការងារ​មើលថែទាំ​ដំណាំ​កៅស៊ូ​ក្នុង​តំបន់​ព្រៃភ្នំ លោក ព្រែក អាច​សល់ថវិកា​សម្រាប់​ចិញ្ចឹម​គ្រួសារ ហើយ​មួយចំណែក​ទៀត លោក​អាច​សន្សំទុកដើម្បី​ត្រឡប់​​ទៅប្រក​បរបរ​ធ្វើ​ស្រែចំការ​ផ្ទាល់ខ្លួននៅ​ស្រុកកំណើតនាពេល​អនាគត​៕



© រក្សាសិទ្ធិដោយ thmeythmey.com