កីឡាជាតិ
ជាតិ
ប្រដាល់៖ វ៉ែន រដ្ឋា ត្រៀមដណ្តើម​មេដាយមាស​ជាមួយ​កីឡាករ​ថៃនៅ​ល្ងាច​ថ្ងៃពុធ
08, Jun 2015 , 6:28 pm        
រូបភាព
ដោយ: រួបរួម
កីឡាករ​ប្រដាល់​កម្ពុជា​ដើមកំណើត​គុយបា វ៉ែន រដ្ឋា បាន​យកឈ្នះ​កីឡាករ​សឹង្ហ​បុរី LEONG Jun Hao ៣-០ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ឡើងទៅ​ដណ្តើម​មេដាយមាស​ជាមួយ​កីឡាករ​ថៃ MASUK Wuttichai ក្នុង​ទម្ងន់៦៤គីឡូក្រាម​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០១៥ ។


នា​ការប្រកួត​វគ្គ១/៤ផ្តាច់ព្រ័ត្រ វ៉ែន រដ្ឋា បាន​បំបាក់​កីឡាករ​ឥណ្ឌូនេស៊ី MONTOLALU Vinky ក្នុង​ពិន្ទុ ៣-០ ។ ខណៈដែល​កីឡាករ​វ៉ែន រដ្ឋា និង​កីឡាករ​ថៃ Wuttichai ត្រៀម​ប្រជែង​យក​មេដាយមាស កីឡាករ​ឡាវ KHANXAY Oudone និង​កីឡាករ LEONG Jun Hap បាន​មេដាយ​សំរឹទ្ធ។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី១០ ខែមិថុនា៕


© រក្សាសិទ្ធិដោយ thmeythmey.com