ជាតិ
សង្គមជាតិ
EDCផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល តាម​ពេល និង​កន្លែង​ផ្សេងគ្នា
10, Jun 2015 , 10:52 am        
រូបភាព

អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី១១ដល់​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៥ ។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ នេះ​បើតាម​ការប្រកាស​នៅក្នុង​សេចក្តី ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។


បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច ថ្ងៃទី១១ខែមិថុនា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣០៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ​ប.ត៣៦៩ ស្ថិតនៅ​ភូមិ​ទួល​ត្នោត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​លេខ​P៣៤៣ ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភូមិ​ចំបក់​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។

«នៅ​ថ្ងៃទី១២ខែមិថុនា ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣០៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ​ប.ត៣៦៩ ស្ថិតនៅ​ភូមិ​ទួល​ត្នោត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ២១ ចាប់ពី​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រហូតដល់​ភូមិ​ទួល​ក្រសាំង ក្នុង​ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។ ដោយឡែក​នៅ​ថ្ងៃទី១៣មិថុនា​ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣៦៩ P០៥២ P៧៩៨ ស្ថិតនៅ​ភូមិ​ទួល​ត្នោត ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ សង្កាត់​ច្បារអំពៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​ចាប់ពី​សង្កាត់​ក្បាលកោះ សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ស្តៅ​កន្លែង ស្រុក​កៀនស្វាយ ខេត្តកណ្តាល តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ផ្សារ​តូច ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់ភ្លើង​មួយចំនួន​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ២១ ចាប់ពី​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រហូតដល់​ភូមិ​ទួល​ក្រសាំង ក្នុង​ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។

សេចក្តី ជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃអាទិត្យ​ទី១៤ខែមិថុនា ចាប់ពី៩ព្រឹក​ដល់​ម៉ោង៥ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ P០៥២ត​នៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​លេខ​ប.ត៣៦៤ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​លេខ​P៨៧៦ ស្ថិតនៅ​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ តំបន់​ភ្លើង​លេខ​P១២៣៨ ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ រហូតដល់​សង្កាត់​វាល​ស្បូវ  និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៤ ចាប់ពី​ឃុំ​បែក​ចាន រហូតដល់​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល៕







© រក្សាសិទ្ធិដោយ thmeythmey.com