ជាតិ
ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​កម្ពុ​ជាឧបត្ថម្ភ​ឲ្យ​អ្នក​កាសែត១៤នាក់​រៀន​ភាសា​អង់គ្លេស
11, Jun 2015 , 1:09 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកសារព័ត៌មាន​ចំនួន១៤រូប ដែល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ផ្សេងគ្នា កំពុង​សិក្សា​ភាសា​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​AMERICAN EDUCATION CENTER ( AEC)ដែល​ការសិក្សា​នេះ ឧបត្ថម្ភ​ដោយ​ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។


អ្នកសារព័ត៌មាន​ចំនួន១៤រូបនោះ​មាន​ពី​គេហទំព័រ​សារព័ត៌មានថ្មីៗ គេហទំព័រ​CEN ទូរទស្សន៍​បុ​ស្តិ៍​លេខ៣ ទូរទស្សន៍​បុ​ស្តិ៍​លេខ៥ ទូរទស្សន៍​បាយ័ន និង​ហង្ស​មាស និង​ស្ថាប័ន​ព័ត៌មាន​មួយចំនួនទៀត។

លោក Jay Raman ប្រធានការិយាល័យ​កិច្ចការ​សាធារណ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ទៅដល់​អ្នកសារព័ត៌មាន​នេះ គឺ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​រវាង​អ្នកសារព័ត៌មាន និង​សហរដ្ឋអាមេរិក ជាពិសេស​ទំនាក់ទំនង​ជាមួយ​ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផ្ទាល់។

វគ្គ​សិក្សា​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី១៨ខែឧសភា កន្លងទៅ និង​បញ្ចប់​នៅ​ថ្ងៃ​ចុងខែ​កក្កដា។ បន្ទាប់ពី​បាន​សិក្សា​វគ្គ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា​អ្នកសារព័ត៌មាន​ដែល​បានទទួល​វគ្គ​បណ្តុះបណ្តាល​នេះ នៅតែ​ប្រឹងប្រែង​ធ្វើការ ព្រមទាំង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស បាន​កាន់តែ​ល្អ​នៅក្នុង​អាជីព​របស់ខ្លួន។

យ៉ាងណាក៏ដោយ ប្រធានការិយាល័យ​កិច្ចការ​សាធារណ​រូបនេះ មិនអាច​បញ្ជាក់​ទេ​ថា តើ​វគ្គ​សិក្សា​ដែល​ផ្តល់​ដោយ​ស្ថានទូត​អាមេរិក​នេះ នឹង​បន្តទៀត​ឬ​យ៉ាងណាទេ។ លោក Jay បាន​លើកឡើងថា នឹង​រង់​ចាំមើល​លទ្ធផល​នៃ​ការសិក្សា​របស់​អ្នកសារព័ត៌មាន នៅ​វគ្គ​សិក្សា​នេះ​សិន។ លោក បន្តថា ប្រសិនបើ​មាន​លទ្ធផល​ល្អ ស្ថានទូត អាច​បន្ត​ឲ្យ​អ្នកសារព័ត៌មាន​សិក្សា​បន្ត​ពី១ឆ្នាំ ឬ២ឆ្នាំ​តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com