ជាតិ
ភ្នំពេញ​នឹង​ស្ងាត់​នៅ​ល្ងាច​នេះ
11, Jun 2015 , 2:22 pm        
រូបភាព
នៅលើ​គ្រប់​គណនី​ហ្វ៊េ​ស​ប៊ុ​ក មានតែ​ការបង្ហាញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់ រវាង​កម្ពុជា និង​សិង្ហ​បុរី ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ មានតែ​ការ​បបួលគ្នា​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ និង​គាំទ្រ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិខ្មែរ។


នៅតាម​កន្លែងធ្វើកា​រវិ​ញ បុគ្គលិក​ស្ទើរតែ​ទាំងអស់ ទាំងប្រុស ទាំងស្រី​ក៏​រំ​ឮ​ក​គ្នា​ឲ្យ​ប្រញាប់​បញ្ចប់​ការងារ​ឲ្យ​បាន​លឿន ដើម្បី​ពួកគេ​អាច​ចេញពី​កន្លែងធ្វើការ​ឲ្យ​បាន​ឆាប់។
និយាយ​ពី​និស្សិត​ដែលមាន​ថ្នាក់​ពេល​ល្ងាច​នេះ​វិញ ច្បាស់​ណាស់ ពួកគេ​នឹងមិន​ទៅ​សាកលវិទ្យាល័យ​ទេ ប៉ុន្តែ​ពួកគេ​នឹង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្រុមនិស្សិត​បាន​បបួល​គ្នា​រួចហើយ ដើម្បី​ទៅ​ជួយ​ស្រែក​គាំទ្រ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ។

ល្ងាច​នេះ ជុំវិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នឹងត្រូវ​កកស្ទះ កកកុញ ដោយសារ​យានយន្ត​រប​ស់​អ្នកទស្សនា​ការប្រកួត​បា​ល់​ទាត់​កម្ពុជា​សិង្ហ​បុរី ជម្រុះ​ជុំ​ទី២ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup។

តាម​ដងផ្លូវ​ក្នុង​រាជធានី អាច​នឹង​ស្ងាត់​ជាង​សព្វដង ដោយសារតែ​មនុស្ស​ជាច្រើន បើទោះជា​មិនបាន​ទៅ​ទស្សនា​ការប្រកួត​ដោយផ្ទាល់​នៅ​កីឡដ្ឋាន​នោះទេ ក៏​ពួកគេ​នឹង​ប្រញាប់​ទៅ​គេហដ្ឋាន​ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់ និង​ទស្សនា​ជុំគ្នា​នៅ​ទីកន្លែង​សាធារណៈ នៅតាម​អាហារ​ដ្ឋា​ន​នានា៕




© រក្សាសិទ្ធិដោយ thmeythmey.com