ជាតិ
សេដ្ឋកិច្ច
GMSនិង​ADBជួបពិភាក្សា​គ្នា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឆ្លងដែន
11, Jun 2015 , 7:39 pm        
រូបភាព
 រដ្ឋមន្ដ្រី​និង​មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​GMSនិង​អនុប្រធាន​ធនាគារ​អភិ    វឌ្ឍន៍​អាស៊ី(ADB)បាន​ជួបប្រជុំគ្នា​នៅថ្ងៃនេះ នៅក្នុង​វេទិកា​ច្រករបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​លើក​ទី៧ ដើម្បី​ពិភាក្សា​ពី​របៀប​បន្ដ​អភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច សម្រួល​ដល់​ការដឹក​ជ​ញ្ផូ​ន លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​និង​ការធ្វើ​ពា​ណិ​ជ្ផ​កម្ម​ឆ្លងដែន ការចូលរួម​របស់​វិស័យ​ឯកជន​និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADBនៅក្នុង​វេទិកា​នេះ​តំណាង​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំមុនៗ ដូចជា​ការកាត់បន្ថយ​របាំង​មិនមែន​ពន្ធ ការបង្កើន​ការ​ភ្ផា​ប់​ទំនាក់ទំនង​ខាង​សហ្វ​វែ​រ ការ​ព​ន្លឿ​ន​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​សម្រួល​ការដឹក​ជ​ញ្ផូ​ន​ឆ្លងដែន​ក្នុង​មហា​អនុតំបន់​មេគង្គ និង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ផ្នែក​មួយចំនួន​នៃ​ច្រករបៀង​ទាំងនេះ។

លោក Stephen Groffអនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា៖ «ទីក្រុង​គុន​មីង គឺជា​ទីក្រុង​សំខាន់​ជាងគេ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ជើង-ត្បូង​របស់​GMS ដែល​លាតសន្ធឹង​ទៅ​ភាគខាងត្បូង ចូលទៅ​ប្រទេស​វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​ប្រទេស​ថៃ។ លោក បន្តថា៖«ច្រករបៀង​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​មេគង្គ​នេះ គឺជា​សមាសភាគ​សំខាន់​នៃ​បណ្ដាញ​ផ្លូវ​ទូទាំង​អាស៊ី​ទាំងមូល ដែល​ជំរុញឱ្យមាន​កំណើន​ពា​ណិ​ជ្ផ​កម្ម និង​សេដ្ឋកិច្ច»។

សូមបញ្ជាក់ថា ប្រធានបទ​នៃ​វេទិកា​ច្រករបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​លើក​ទី៧នៅ​ឆ្នាំនេះ​គឺ «ការ​ជម្រុញ​កិច្ចសហប្រតិបត្ដិការ​ជាក់ស្ដែង ដើម្បី​អនាគត​នៃ​ច្រករបៀង​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​មេគង្គ»។ ក្រៅពី​រដ្ឋមន្ដ្រី វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​មន្ដ្រី     រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ដ នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ និង​តំណាង​មកពី​វេទិកា​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ។

វេទិកា​នេះ​ធ្វើឡើង​នៅក្នុង​កម្មវិធី«សបា្ដហ៍​ច្រករបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ»នៅ​ទីក្រុង​គុន​មីង ដែល​រៀបចំ​ដោយ​ខេត្ដ​យូ​ណាន ក្រសួង​ពា​ណិ​ជ្ផ​កម្ម​ចិន និង​ADB។ព្រឹ​ត្ដិ​ការណ៍​គួរឱ្យកត់សម្គាល់​ផ្សេងទៀត​នៅក្នុង​សបា្ដហ៍​នេះដែរ ដូចជា​វេទិកា​អភិ  បាល​នៃ​មហា​អនុតំបន់​មេគង្គ និង​ពិព័រណ៍​ពា​ណិ​ជ្ផ​កម្ម​ទំនិញ​នៃ​មហា​អនុតំបន់​មេគង្គ ពីថ្ងៃ​ទី១២-១៦ ខែមិថុនា។

ប្រទេស​មហា​អនុតំបន់​មេគង្គ​GMSមាន​សមាជិក៦ប្រទេស ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ​ដូចគ្នា ដូចជា ប្រទេស​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​ប្រទេស​វៀតណាម៕




© រក្សាសិទ្ធិដោយ thmeythmey.com