ជាតិ
សង្គមជាតិ
លោក មាជ សុវណ្ណរ៉ា រងរបួសបែកមុខ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍
11, Jun 2015 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្តទំនើបម៉ាក luxus ៣៣០ របស់ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា បានខ្ទេចខាងមុខទាំងស្រុង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវ​ជាតិលេខ ៥ ស្ថិតនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍នេះ លោក មាជ សុវណ្ណរ៉ា បានរងរបួសមុខខាងស្តាំ និងស្រ្តីម្នាក់ទៀត ដែលជាភរិយារបស់លោកសន្លប់ភ្លាមៗ។នេះបើតាមប្រ​សាសន៍របស់​អ្នក​ស្រី មូ សុខហួរ​។  


អ្នកស្រី មូ សុខហួរ ដែលបានទៅដល់កន្លែងកើតហេតុនោះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត ៣ រសៀលថ្ងៃទី ១១ ខែមិថុនា នេះ។ បើតាមអ្នកស្រី រថយន្តរបស់​លោក មាជ សុវណ្ណរ៉ា ធ្វើដំណើ​រ​ឆ្ពោះទៅឈប់សម្រាកនៅខេត្តបាត់ដំបូង​ មុននឹងរូបលោកបន្តដំណើរទៅបំពេញការងារ​នៅខេត្តបន្ទាយមានជ័យ។ « រថយន្តកើតហេតុ ​បើក​បញ្ច្រាស់គ្នា។ម្ចាស់រថយន្តដែលបើក​មកបុករថយន្តលោក មាជ សុវណ្ណរ៉ា ស្រវឹងស្រា ហើយរត់គេចខ្លួនបាត់។ ខ្ញុំមិនទាន់អាចនិយាយថា ករណីនេះ វាជាគ្រោះថ្នាក់ចៃដន្យឬយ៉ាងណានោះទេ។

ក្រោយពេលកើតហេតុក្រុមការងារគណបក្សសង្គ្រោះជាតិ បានដឹកលោក មាជ សុវណ្ណរ៉ា និងភរិយារបស់លោក ទៅព្យាបាល​នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

© រក្សាសិទ្ធិដោយ thmeythmey.com