ជាតិ
សិស្ស​មធ្យមសិក្សា​បោះបង់​សាលា ដោយសារ​ការ​រឹតបន្តឹង​គុណភាព​អប់រំ និង​កំណើន​រោងចក្រ
11, Jun 2015 , 4:43 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា កំណើន​រោងចក្រ​នៅ​កម្ពុជា មូលហេតុ​មួយ ធ្វើ​ឲ្យ​ការបោះបង់ចោល​ការសិក្សា​ថ្នាក់មធ្យមសិក្សា មាន​អត្រា​ខ្ពស់។ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បែបនេះ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ របាយការណ៍​ពិនិត្យ​តាមដាន​ពិភពលោក ស្តីពី​ការអប់រំ​សម្រាប់​ទាំងអស់ ឆ្នាំ២០០០-២០១៥ នៅ​ថ្ងៃទី១០ ខែមិថុនា នា​វិទ្យាស្ថាន​ជាតិ​អប់រំ។


សូមស្តាប់សំឡេង លោក ហង់ ជួន ណារ៉ុន




រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បន្តថា កំណើន​រោងចក្រ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​សិស្សានុសិស្ស បោះបង់ចោល​ការសិក្សា​មាន​អត្រា​កាន់តែ​ខ្ពស់ ដោយ​ពួកគេ​ទៅធ្វើ​ការងារ​នៅ​រោងចក្រ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លោក​បន្ត​អះអាងថា នេះ​គឺជា​បញ្ហា​ប្រឈម ដែល​ដើរ​ផ្ទុយគ្នា​រវាង​វិស័យ​អប់រំ និង​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ម្យ៉ាងទៀត លោក​បន្តថា វិធានការ​ពង្រឹងគុណភាព​អប់រំ តាមរយៈ​ការប្រលង​សញ្ញាបត្រ មធ្យម​ទុតិយភូមិ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ២០១៤ កន្លងមក ក៏​ជា​កត្តា​មួយ ដែល​ធ្វើ​ឲ្យ​សិស្ស​មិនបាន បន្ត​ការសិក្សា​ផងដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com