កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជាចាញ់សឹង្ហបុរី ៤-០ 11, Jun 2015 , 8:30 pm
![](https://image.thmeythmey.com/pictures/2015/06/11/thumb2/11038106_990668197643929_9100432576372226725_n.jpg)
×![]()
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងនូវការខកចិត្តចំពោះមុខក្រុមអ្នកគាំទ្រប្រមាណជា៦ម៉ឺននាក់របស់ខ្លួននៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នាការប្រកួតបើកឆាកពូល E នៃការប្រកួតជម្រុះជុំទីពីរប្រចាំតំបន់អាស៊ីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។
សឹង្ហបុរីបានធ្វើការនាំមុខ ៣-០ នៅក្នុងតង់ទីមួយដែលសម្រេចបានដោយ Khairul Amri ចំនួនពីរគ្រាប់ ហើយ Safuwan Bin Baharudin បន្ថែម២គ្រាប់។ នៅដើមតង់ទីពីរ Fazrul Nawaz បានតែតបាល់បញ្ចូលទីមួយគ្រាប់ទៀតដើម្បីនាំមុខ ៤-០ សម្រាប់សឹង្ហបុរី។
ក្រុមកីឡាករជម្រើសជាតិកម្ពុជា៖ ស៊ូ យ៉ាទី (អ្នកចាំទី) សាយ ពិសិដ្ឋ, ទៀង ទីនី, សុខ រិទ្ធី, វ៉ា សុខថន (ឃឹម បូរី), ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ (ប្រធានក្រុម), ស៊ុន សុវណ្ណរិទ្ធី, ឈុន សុធារ័ត្ន (ជា សំណាង ៧៤), សួន វាសនា, ប្រាក់ ចាន់រតនា។
កីឡាករបម្រុង៖ ឡាយ រស្មី, ប៊ិន ធារី, កឹម មករា, ទៀប វឌ្ឍនៈ, ពៅ ភារិទ្ធ, មូល ដារាវ័ន្ត, ហែម ស៊ីម៉ៃ, ចាន់ តារា, មួន ណារ៉ា។
© រក្សាសិទ្ធិដោយ thmeythmey.com