ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនួប​កម្ពុជា-សឹង្ហ​បុរី​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា
14, Jun 2015 , 8:19 pm        
រូបភាព

ការប្រកួត​លើកដំបូង​នា​វគ្គ​ជម្រុះ​ជុំ​ទី២ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា-សឹង្ហ​បុរី បាន​ទាក់ទាញ​អ្នកគាំទ្រ​ប្រមាណ៦ម៉ឺននាក់ ​នៅ​ថ្ងៃទី១១ខែមិថុនា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ចំនួន​អ្នកគាំទ្រ​ក៏​ច្រើន​លើសលប់​នេះ សរ​បញ្ជាក់​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា។ បើទោះជា នា​ជំនួប​បើកឆាកនៅ​ថ្ងៃទី១១ខែមិថុនា កម្ពុជា​មិនអាច​គ្រាប់​បាល់​ជូន​អ្នកគាំទ្រ​ក៏ដោយ ក៏​អ្នកគាំទ្រ​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ហើយ​ពួកគេ​នៅតែ​បន្ត​គាំទ្រ។ អ្នកគាំទ្រក៏​​សង្ឃឹមដែរថា ​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី១៦មិថុនា​ខាងមុខ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​អាច​រក​គ្រាប់​បាល់​ជូន​ជាតិ និង​អ្នកគាំទ្រ​រាប់ម៉ឺន​របស់ខ្លួន។

ស្តាប់សំឡេង






© រក្សាសិទ្ធិដោយ thmeythmey.com