ជាតិ
សង្គមជាតិ
TI ដាក់​ឲ្យ​ប្រើប្រាស់​កាត​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី២៤មិថុនា
15, Jun 2015 , 2:22 pm        
រូបភាព
អង្គការ​តម្លាភាព​កម្ពុ​ជា TI នឹង​សម្ពោធ​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាត​ប្រឆាំង​អំពើពុករលួយ នៅ​រសៀល​ថ្ងៃទី២៤ខែមិថុនា​ខាងមុខនេះ នៅ​មជ្ឈមណ្ឌលសហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន​CJCC។


កាត​ប្រឆាំង​អំពើពុករលួយ នឹង​ចែកជូន​ដល់​អ្នកចូលរួម​ដោយ​ឥតគិតថ្លៃ។ នៅលើ​កាត​នេះ ក៏មាន​លេខ​ទូរ​សព្ទ ដើម្បី​រាយការណ៍​អំពើពុករលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU ឬ​អង្គការ​តម្លាភាព​កម្ពុជា​TI ។

លោកអ្នក​ដែល​ទទួលបាន​កាត​ប្រឆាំង​អំពើពុករលួយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន នានា​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែលជា​ដៃគូ​របស់​អង្គការ​តម្លាភាព​កម្ពុជា។

កម្មវិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាត​ប្រឆាំង​អំពើពុករលួយ​នេះ ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ពី   បណ្តា​ក្រុមហ៊ុន​ចំនួន៦១ក្រុមហ៊ុន​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com