ជាតិ
សង្គមជាតិ
ផ្អាក​ឡើងជណ្តើរ​ប្រាសាទភិមានអាកាស​បណ្តោះ​អាសន្ន​ដោយសារ​ភាព​ទ្រុឌទ្រោម
15, Jun 2015 , 5:04 pm        
រូបភាព
សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី១៥ មិថុនា បាន​ឲ្យ​ដឹងថា ជណ្តើរ​ឡើងទៅ​កាន់​កំពូល​ប្រាសាទភិមានអាកាស​នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន មូលហេតុ​ដោយសារ​អាជ្ញាធរ​ត្រូវការ​ពេល​ដើម្បី​ជួសជុល។


ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​ជូនដំណឹង​ដល់​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរ​ទាំងអស់ ឲ្យ​ជ្រាប​ពី​ព័ត៌មាន​នៃ​ការផ្អាក​ឡើងជណ្តើរ​នៃ​កំពូល​ប្រាសាទភិមានអាកាស​នេះ ដោយបាន​បញ្ជាក់​ពី​មូល​ហេតុថា ជណ្តើរ​ឡើង​នោះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​បានជា​យថាហេតុ។

ការផ្អាក​ជា​បណ្តោះអាសន្ន​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៧ មិថុនា ឆ្នាំ២០១៥ តទៅ រហូតដល់​ជួសជុល​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com