ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រំពឹងថា​នឹង​ប្រមូលបាន​ឈាម៤,៥០០០ប្លោក​នៅ​ឆ្នាំនេះ
16, Jun 2015 , 1:53 pm        
រូបភាព
ដោយ: ថ្មីៗ
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​អំណោយ​ឈាម​ចំនួន៧០ប្លោក ពី​និ​សិ​ត្ស សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន នៅ​ថ្ងៃទី១៦មិថុនា​នេះ។ កម្មវិធី​ទទួល​អំណោយ​ឈាម​នៅថ្ងៃនេះ មាន​ឈ្មោះថា«ផ្តល់​ឈាម​ដើម្បី​សប្បុរសធម៌» និង​បាន​រៀបចំឡើង​នៅ​បរិវេណ​សាកល​វិទ្យា  ល័យ​ពុទ្ធិ​សាស្ត្រ។
 

សូមបញ្ជាក់ថា កម្ពុជា​ត្រូវការ​ឈាម​ចំនួន១៥០ប្លោក​ក្នុង​មួយថ្ងៃ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស។ ឈាម​ដែល​ប្រមូលបាន​ពី​សប្បុរសជន មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើការ​បែងចែក​ទៅ​ឲ្យ​មន្ទីរពេទ្យ​នានា ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដូច​ជាការ​សម្រាលកូន អ្នក​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ដែល​ត្រូវ​ការវះកាត់​ជាដើម។ បច្ចុប្បន្ន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​ត្រឹម៣៥ភាគរយ​ប៉ុណ្ណោះ ចំណែក៦៥ភាគរយ​ទៀត​ជាការ​ដោះដូរ​អំ    ណោ​យ​ឈាម​តាមរយៈ​សាច់ញាតិ​អ្នកជំងឺ។

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រំពឹងថា​នៅ​ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​ប្រមូលបាន​ឈាម​ដែលជា​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន បាន​ចំនួន៤,៥០០០ប្លោក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឈាម​នៅក្នុង​ប្រទេស៕






© រក្សាសិទ្ធិដោយ thmeythmey.com