ជាតិ
សង្គមជាតិ
ច្រាំង​កសិណ​អង្គរ​ស្ថិតក្នុង​គម្រោង​ជួសជុល​សាកល្បង​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ
16, Jun 2015 , 4:39 pm        
រូបភាព
សៀមរាប៖ បន្ទាប់ពី​បើក​ការដ្ឋាន​ជួសជុល​ច្រាំង​កសិណ​អង្គរវត្ត​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤មក គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០១៥នេះ។ ការជួសជុល​កសិណ​អង្គរ​ទិស​ពាយព្យ ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​អ៊ីតាលី និង​អាជ្ញាធរ​ជាតិ​អប្សរា។


អ្នកបច្ចេកទេស​ផ្នែក​ក​សិណ​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង ថ្ម​នៃ​ច្រាំង​កសិណ​មុខ​ប្រាសាទអង្គរវត្ត កសាងឡើង​ដោយ​ថ្មបាយក្រៀម និង​​ប្រភេទ​ថ្មភក់ ហើយ​បច្ចុប្បន្ន បាន​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង។ លោក ម៉ៅ សុខ​នី បញ្ជាក់ថា អ្នកជំនាញ​បាន​សិក្សាយ៉ាង​ល្អិតល្អន់ ពី​របៀប​ផ្គុំ​ថ្ម​ច្រាំង​កសិណ ដើម្បី​ធានា​ពី​អាយុកាល​របស់​វា។

ការប្រើ​បច្ចេកទេស​ថ្មី និង​ដោយ​ភាព​ហ្មត់ចត់​បំផុត អាចធ្វើ​ឲ្យ​ច្រាំង​កសិណ​ទឹក​ដែល​កំពុង​ជួសជុល​នេះ មាន​អាយុកាល​រហូតដល់​ទៅ ១៦០០ឆ្នាំ។ ក្រោយពី​ភាពជោគជ័យ អាជ្ញាធរ​រ​អប្សរា​គ្រោង​នឹង​ជួសជុល​ច្រាំង​កសិណ​ដែល​រង​ការខូចខាត​ជា​បន្តបន្ទាប់ ដោយ​ជំហាន​បន្ទាប់ គឺមាន​ប្រវែង ១២០ម៉ែត្រ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ម៉ៅ សុខ​នី។

សូម​ស្តាប់​ការពន្យល់​របស់លោក ម៉ៅ សុខ​នី ពី​បច្ចេកទេសខ្លះៗនៃ​ការជួសជុល​ច្រាំង​កសិណ​អង្គរវត្ត ដូចតទៅ




© រក្សាសិទ្ធិដោយ thmeythmey.com