ជាតិ
សង្គមជាតិ
ជន​បទេស​ខុសច្បាប់​ចំនួន​ជាង៥០០នាក់ ត្រូវបាន​បណ្ដេញ​ចេញពី​កម្ពុជា
17, Jun 2015 , 10:12 am        
រូបភាព
ជនបរទេស​ជាង៥០០នាក់ ដែល​មក​រស់នៅ​ខុសច្បាប់​នៅលើ​ទឹកដី​កម្ពុជា ត្រូវបាន​អាជ្ញាធរ​កម្ពុជា បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល៥ខែ នា​ដើមឆ្នាំ២០១៥នេះ។ ជនបរទេស​ទាំងនោះ មាន​ជាង២០សញ្ជាតិ ភាគច្រើន​មកពី​ប្រទេសជិតខាង​របស់​កម្ពុជា។


ដោយ​អនុវត្តន៍​តាមច្បាប់​អន្តោប្រវេសន៍ ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០១៥ អាជ្ញាធរ​កម្ពុជា​បានការ​បណ្តេញ​ជនបរទេស​ជាង៥០០នាក់ ដែល​រស់នៅ​ខុសច្បាប់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

បើតាម​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនបរទេស​ដែល​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​នោះ មាន​ជាង២០សញ្ជាតិ ភាគច្រើន​គឺជា​ជនបរទេស​ដែល​មកពី​ប្រទេសជិតខាង​កម្ពុជា។

សូមបញ្ជាក់ថា ក្នុង​ក្នុង​ឆ្នាំ២០១៤ អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ដែល​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា បាន​ចំនួន​ជាង១ពាន់​នាក់ ស្មើនឹង៣១សញ្ជាតិ៕

ប្រភព៖AKP


© រក្សាសិទ្ធិដោយ thmeythmey.com