ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ គួរផឹកទឹកភ្លាម បន្ទាប់ពីញ៉ាំអាហារ ដែរឬទេ? 03, Nov 2019 , 6:59 am
![](https://image.thmeythmey.com/pictures/2015/06/19/thumb2/water_610_1_.jpg)
×![]()
ជាការពិត ការផឹកទឹក អំឡុងពេល ឬបន្ទាប់ពីញ៉ាំអាហាររួចភ្លាម អាចជួយដល់ការរំលាយអាហារ។
ទឹក និងអង្គធាតុរាវដទៃទៀត ជួយដល់ការបំបែកអាហារ ដែលធ្វើឱ្យរាងកាយ អាចស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងលឿន។ ទឹក ក៏បានចូលរួមចំណែកនៅក្នុងការបន្ទន់លាមក ដើម្បីជួយការពារការទល់លាមកបានផងដែរ។
ហើយដើម្បីជួយឱ្យ ការរំលាយអាហារកាន់តែល្អនោះ អ្នកត្រូវញ៉ាំផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឱ្យបានគ្រប់គ្រាន់ ការរក្សាទម្ងន់ដែលមានសុខភាពល្អ ព្រមទាំងធ្វើលំហាត់ប្រាណ ក្នុងទម្លាប់ប្រចាំថ្ងៃផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com