ពីនេះ ពីនោះ
ប្រយ័ត្នគ្រោះថ្នាក់ដោយសារ«ភាពរហ័សរហែង» 27, Jun 2015 , 9:20 am
× ភាពរហ័សរហែងអាចធ្វើឲ្យអ្នកចំណេញពេលវេលា ធ្វើឲ្យអ្នកអាចបង្កើនផលិតផលបានច្រើន បង្កើតស្នាដៃបានច្រើន ធ្វើឲ្យទាន់សភាពការណ៍ មិនរារែកចិត្តក្នុងការវិនិច្ឆ័យ ឬសម្រេចចិត្តធ្វើអ្វីមួយ។ ល។ ប៉ុន្តែ ផ្ទុយមកវិញ ភាពរហ័សរហែងនេះ ក៏អាចបង្ករហេតុឲ្យអ្នកជួបនឹងគ្រោះថ្នាក់ឬខូចប្រយោជន៍ណាមួយដោយសារភាពរហ័សរហែងនេះផងដែរ។
គ្រោះថ្នាក់នៃភាពរហ័សរហែងដោយភាពមិនច្បាស់លាស់ ឬមិនត្រឹមត្រូវនឹងធ្វើឲ្យអ្នកមានកំហុសឆ្គង ខាងពេលវេលា ខាតការងារ បាតបង់ធនធាន និងធ្វើឲ្យបាត់បង់គុណភាពការងារជាដើម។ ជាពិសេសនឹងធ្វើឲ្យអ្នកខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ប្រយោជន៍ដោយសារតែភាពរហ័សរហ័ងមិនប្រាកដប្រជានេះ។
ដូច្នេះដើម្បីអនុវត្តន៍ភាពរហ័សរហែងឲ្យមានប្រសិទ្ធភាព ក្របដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ទៀតនោះ គឺត្រូវគិតឲ្យបានស៊ីជម្រៅដោយស្វែងរកគុណសម្បត្តិ និងគុណវិបត្តិឲ្យបានច្បាស់មុននឹងធ្វើអ្វីមួយ។ ត្រួតពិនិត្យឬមើលឡើងវិញ មុននឹងសម្រេចចិត្តអ្វីមួយ។ រហ័សរហែងដោយជឿជាក់លើខ្លួន។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com