ពីនេះ ពីនោះ
តើ​ពាក្យ «ត្បិត, ដ្បិត» ប្រើ​ខុសគ្នា​ដូច​ម្តេច ?
02, Jul 2015 , 7:15 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន មិនបាន​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​ពីរ​នេះ​ទេ ថា ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​ឡើយ។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​នៃ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា៖


ទី១)
ពាក្យ «ត្បិត» មានន័យថា ជា​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹត​ទៅជា«រឹតត្បិត» គឺ​ប្រិត​ខ្លាំង, ក្បិតក្បៀត​ពេក។ ឧទាហរណ៍៖ កុំ​បណ្តែតបណ្តោយ​ពេក, ត្រូវ​រឹតត្បិត​បន្តិច​ទៅ, ត្រូវ​ចាយប្រាក់​រឹ​ត្បិត​បន្តិច​កុំ​កញ្ជះកញ្ជាយ​ពេក។

ទី២) ពាក្យ «ដ្បិត» មានន័យថា ដ្បិតថា គឺ​ព្រោះថា, ដ្បិតតែ គឺ​ព្រោះតែ, ដ្បិតអ្វី? គឺ​ព្រោះ​អ្វី?....៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com