ជាតិ
សង្គមជាតិ
កម្ពុជាបានមេដាយសំរិទ្ធ និងរង្វាន់កិត្តិយសពីការប្រឡងរូបវិទ្យាអូឡាំព្យាដនៅឥណ្ឌា 13, Jul 2015 , 12:16 pm
![រូបថតពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា](https://image.thmeythmey.com/pictures/2015/07/13/thumb2/moey.jpg)
រូបថតពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
×![]()
ការប្រឡងរូបវិទ្យាអូឡាំព្យាដ អន្តរជាតិលើកទី៤៦ បានប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ដល់ថ្ងៃទី១២ខែកក្កដា នៅក្នុងប្រទេសឥណ្ឌា។ ក្នុងការប្រឡងនេះ កម្ពុជាបានបញ្ជូនបេក្ខជនចំនួន៥រូប ទៅចូលរួមនៅក្នុងការប្រកួតនេះ។
ក្នុងចំណោមសិស្សកម្ពុជា៥រូបដែលបានទៅប្រឡង មាន២រូបទទួលបានមេដាយចំនួន២ពីការប្រឡងនេះ គឺមេដាយសំរិទ្ធចំនួន១ និងពានរង្វាន់កិត្តិយសចំនួន១ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផលនៃការចូលរួមរបស់សិស្សកម្ពុជា ក្នុងការប្រឡងរូបវិទ្យាអូឡាំព្យាដ អន្តរជាតិលើកទី៤៦ យុវជន ហេង សូវិរ៉ូ ជាសិស្សនៃវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ និងយុវតី ប្រាក់ ស៊ីវហួរ ជាសិស្សនៃវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់កិត្តិយស៕
© រក្សាសិទ្ធិដោយ thmeythmey.com