ជាតិ
សង្គមជាតិ
លោក សម រង្ស៊ីចុះសួរសុខទុក្ខខ្មែរឥស្លាមចំថ្ងៃបុណ្យចេញបួស 17, Jul 2015 , 4:46 pm
![រូបភាព៖ FB Sam Rainsy](https://image.thmeythmey.com/pictures/2015/07/17/thumb2/11731567_936715453051855_1277690984134407711_o.jpg)
រូបភាព៖ FB Sam Rainsy
×![]()
នៅព្រឹកថ្ងៃសុក្រនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចូលរួមក្នុងថ្ងៃបុណ្យរ៉យ៉ា ឫថ្ងៃចេញបួសនឹងសាសនិកឥស្លាមនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ រហូតមកដល់រសៀលថ្ងៃសុក្រនេះ ការចុះសួរទុក្ខដែលមានសាសនិកឥស្លាមស្វាគមន៍រាក់ទាក់នោះ មិនទាន់បញ្ចប់នៅឡើយទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការខ្មែរឥស្លាម លោក អ៊ីសា អូស្មាន បានផ្តល់បទសម្ភាសន៍ខ្លីនឹងសារព័ត៌មានថ្មីៗតាមទូរសព្ទថា ការចូលរួមរបស់លោក សម រង្ស៊ី នៅពេលនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់គណបក្សសង្គ្រោះជាតិ ទៅលើសហគមន៍ខ្មែរឥស្លាម ក៏ដួចជាដើម្បីស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីរបស់សាសនិកឥស្លាម។
ព័ត៌មានលម្អិតសូមស្តាប់ការបញ្ជាក់របស់លោក អ៊ីសា អូស្មាន
© រក្សាសិទ្ធិដោយ thmeythmey.com