ជាតិ
សង្គមជាតិ
ប្រជាកសិករ៥សហគមន៍ នាំគ្នាតវ៉ា​រក​អន្តរាគមន៍ពី​រដ្ឋសភា
20, Jul 2015 , 2:59 pm        
រូបភាព
តំណាង​ប្រជាកសិករ​ចំនួន៥ភូមិផ្សេងៗគ្នា ប្រមាណ​ជិត១០០នាក់ នៅ​រសៀល​ថ្ងៃទី​ច័ន្ទ​នេះ បាននាំគ្នា​តវ៉ា​នៅមុខ​រដ្ឋសភា ដើម្បី​ដាក់​ញ្ញ​តិ​និង​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​ស្ថាប័ន​មួយ​នេះ ក្នុង​គោលបំណង​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋសភា​ធ្វើការ​ចុះ​ស៊ើបអង្កេត អន្តរាគមន៍​ទៅ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ខេត្តស្វាយរៀង​ដែល​មិនបាន​ធ្វើការ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគេ។ ប្រជាកសិករ​ដែល​នាំគ្នា​មករក​អន្តរាគមន៍​ពី​រដ្ឋសភា​នោះ ចោទ​អាជ្ញាធរ​ថា បាន​ឃុបឃិត​គ្នា​មិន​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្រប​ជូន​កសិករ​ដែលជា​ម្ចាស់​ដី។


ប្រជាកសិករ​ទាំងនោះ​បាន​នាំគ្នា​លើក​បដា​នៅមុខ​រដ្ឋសភា ដោយ​ពួកគេ​បានសរសេរថា ដី​គឺជា​ជីវិត​របស់​កសិករ គ្មាន​ដី​គ្មាន​ជីវិត។ បាត់បង់​ដីធ្លី បាត់បង់​មុខរបរ។ ភាពក្រីក្រ​កាន់តែ​កើង​ឡើង។ សហគមន៍​កសិករ​ត្រូវការ​រដ្ឋសភា​ជួយ​ដោះស្រាយ​ជាដើម។

ប្រជាកសិករ​ដែលមាន​បញ្ហាដីធ្លី​តំណាង​ឲ្យ​ប្រជាកសិករ​ចំនួន១៨៤៧ គ្រួសារ ដែល​មកពី​ភូមិ​ចំនួនផ្សេងៗគ្នា​រួមមាន៖ សហគមន៍​ដីធ្លី​អណ្ដូង​ត្របែក សហគមន៍​កសិករ​រ​មាស​ហែក សហគមន៍​កសិករ​សា​ម​គ្គី​ចេកមាស សហគមន៍​កសិករ​សំ​រោ​មានជ័យ មក​ខេត្តស្វាយរៀង និង​សហគមន៍​កសិករ​ព្រែក​ត្របែក អណ្ដូងទឹក ថ្ម​ធំ មកពី​ខេត្ត​ព្រះសីហនុ៕



© រក្សាសិទ្ធិដោយ thmeythmey.com