ជាតិ
ក្រសួងបរិស្ថាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ
16, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រសួងបរិស្ថាន បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​នានា​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ទៅលើ​របាយការណ៍​ចូលរួមចំណែក​របស់​ក​ម្ពុ​ជា ដើម្បី​អនុវត្តន៍​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​នៅក្នុង​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី។

ក្រសួងបរិស្ថានពិគ្រោះ​យោបល់​ទៅលើ​របាយការណ៍​ចូលរួមចំណែក​របស់​ក​ម្ពុ​ជា ដើម្បី​អនុវត្តន៍​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​នេះ ដែលជា​របាយការណ៍​សំខាន់ ​បញ្ជាក់​ពី​ការចូលរួម​របស់​ភាគី​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​សេចក្ដីអំពាវនាវ​របស់​អនុសញ្ញា​នេះ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ពិភពលោក​ធ្វើការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ។

ក្រោយពី​ពិគ្រោះ​យោបល់​ហើយ របាយការណ៍​នោះ នឹងត្រូវ​ទៅកាន់​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ មុន​ការរៀបចំ​សន្និសីទ​កំពូល​បណ្ដា​ភាគី​ជា​សមាជិក​នៃ​អនុសញ្ញា​លើក​ទី២១ នា​ខែធ្នូ​ខាងមុខ នៅ​ទីក្រុង​ប៉ារីស៕
 

Tag:
 ការប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com