ជាតិ
ពលករ​ខ្មែរ ៥៨នាក់ ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ ត្រូវបាន​ដោះលែង
15, Sep 2015 , 5:44 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន៩២នាក់ ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ នៅ​ខេត្ត​នគររាជ ប្រទេស​ថៃ ត្រូវបាន​ដោះលែង​ចំនួន៥៥នាក់ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការអះអាង​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី១៥ ខែ​ក​ញ្ញ​នេះ។

បើតាម​លោក ជុំ សុន្ទរី ពលករ​ខ្មែរ​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ចំនួន ៩២នាក់ ពីបទ​ចូលទៅ​កាប់​ឈើ​ខុសច្បាប់ នៅ​ខេត្ត​គនរ​រាជ​សី​ម៉ា ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង ចំនួន៥២នាក់ ក្រោយពី​អន្តរាគមន៍​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រ​ទស​ថៃ។ មុននឹង​ដោះលែង ពលករ​ទាំង៥៨នាក់​នោះ ត្រូវ​អាជ្ញាធរ​ថៃ ផាកពិន័យ​ចំនួន ៤២៥០បាត ក្នុង​មួយ​នាក់។ 
 
កន្លងមក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ព្យាយាម​ដោះស្រាយ​ជាមួយ​អាជ្ញា​ថៃ ដើម្បី​កុំ​ឲ្យ​មានការ​បាញ់ប្រហារ​ទៅ​ពលករ​ខ្មែរ ដែល​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com