ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង ថា​មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ៤នាក់​ទៀត ចង់​មក​រស់នៅ​កម្ពុជា
16, Sep 2015 , 9:31 am        
រូបភាព
ដោយ:
ពី​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ​ធានា​សុវត្ថិភាព និង​សន្ដិសុខ​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅ​ព្រឹក​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ ចំនួន៤ទៀត ស្ម័គ្រចិត្ត​មក​ប្រទេស​កម្ពុជា។


បើតាម​លោក ស ខេង ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ និង​សម្ភាសន៍​ព័ត៌មាន ជនភៀសខ្លួន ដែល​គ្រោង​ចង់​មក​តាំងទី​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នេះ។ថ្លែង​ចំ​ពោះ​មុ​ខ​​​អ្នកកាសែត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា៖«ស៊ីសងយើងទៅ​សម្ភាសន៍​តើសម្ភាសន៍ទៅអ្នកនោះពិតជាស្ម័គ្រចិត្ត ហើយអ្នកនោះពិតជាជនភៀសខ្លួន​ពិត​ឬ​មិ​ន​ពិត? ហើ​យស្ម័គ្រចិត្តមកកម្ពុជា យើងអត់ទាន់ដឹងទេ។ ប៉ុនគ្រាន់តែឮថាមាន៤នាក់ទៀតតែប៉ុណ្ណឹង យើងបញ្ជូនទៅ[អ្នកជំនាញ]នៅក្នុង​ចុងខែកញ្ញា ឬដើម​ខែតុលា»។

សំឡេង៖



លោក ស ខេង ក៏បាន​បញ្ជាក់ដែរថា ការធ្លាក់​តំណែង​របស់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក តូ​នី អា​បូត មិនមាន​ការប៉ះពាល់​ដ​ល់​ទំនាក់ទំនង​ការទូត និង​រឿង​បញ្ហា​ជនភៀសខ្លួន រវាង​កម្ពុជា និង​អូស្ត្រាលី​នោះទេ៕


Tag:
 ស ខេង
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com