ជាតិ
នយោបាយជាតិ
លោក ស ខេង ថា អាជ្ញាធរកំពុងរកមុខអ្នកគំរាមសម្លាប់លោក កឹម សុខា 16, Sep 2015 , 9:46 am
![](https://image.thmeythmey.com/pictures/2015/09/16/thumb2/169201595718unnamed__1_.jpg)
×![]()
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសថា មកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់រកមុខឃើញអ្នកគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្តាញសង្គមហ្វេសប៊ុកឃើញនោះឡើយ។
លោករដ្ឋមន្រ្តី បានអះអាងទៀតថា អាជ្ញាធរកម្ពុជា មិនព្រងើយកន្តើយនឹងករណីនេះនោះទេ។ លោកថា ពេលនេះ អាជ្ញាធរកំពុងតាមដាន និងចាត់វិធានការរកមុខអ្នកគំរាមសម្លាប់លោក កឹម សុខា យ៉ាងយកចិត្តទុកដាក់។ លោក ស ខេង និយាយដូច្នេះ ក្រោយពីចូលរួមជាអធិបតីសិក្ខាសាលាស្តី ប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕ © រក្សាសិទ្ធិដោយ thmeythmey.com