ជាតិ
អនុ​ប្រធានាធិបតី​ឥណ្ឌា​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា
16, Sep 2015 , 11:19 am        
រូបភាព
រូបពី AKP
រូបពី AKP
ដោយ: ថ្មីៗ
អនុ​ប្រធានាធិបតី​ឥណ្ឌា​លោក មូ​ហា​ម៉ាត់ ហា​មី​ត អាន់​សារី  បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល៣ថ្ងៃ ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៧ខែកញ្ញា។ ដំណើរ​ទស្សនកិច្ច​រប​ស់​អនុ​ប្រធានាធិបតី​ឥណ្ឌា​នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ។ លោក មូ​ហា​ម៉ាត់ ហា​មី​ត អាន់​សារី  បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ។
 
តាម​គម្រោង ក្នុងពេល​បំបេញ​នៅ​កម្ពុជា អនុ​ប្រធានាធិបតី​ឥណ្ឌា មូ​ហា​ម៉ាត់ ហា​មី​ត អាន់​សារី (Mohammad Hamid Ansari) និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ និង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា រវាង​ប្រទេស​ទាំងពីរ។ លោក​អនុ​ប្រធានាធិបតី​រូបនេះ ក៏​នឹង​អញ្ជើញ​ទៅ​សារមន្ទីរ​ជាតិ និង​ទៅ​ទស្សនា​សារមន្ទីរ​វាយនភ័ណ្ឌ​មេគង្គ-គង្គា និង​ប្រាសាទអង្គរវត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com