ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នឹង​ជួប​លោក ស ខេង នៅ​សប្ដាហ៍​ក្រោយ
16, Sep 2015 , 4:14 pm        
រូបភាព
ក្រុម​មតិ​ភាគតិច​ដឹកនាំ​ដោយ​លោក សម រង្ស៊ី គ្រោង​នឹង​ជួប​លោក ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​ក្នុង​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សាគ្នា​ទាក់ទង​នឹង​ច្បាប់​មួយចំនួន។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។


លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹងថា ច្បាប់​ដែល​ប្រធាន​ក្រុម​ទាំងពីរ​គ្រោង​លើកយក​ពិភាក្សាគ្នា​នោះ គឺមាន​ច្បាប់​រៀបចំ​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ច្បាប់​នៅក្នុង​រដ្ឋសភា​ជាដើម។ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ​រូបនេះ មិនអាច​បញ្ជាក់ថា លោក សម រង្ស៊ី នឹង​លើកយក​បញ្ហា​ឃុំខ្លួន​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ច​រចាជាមួយ​លោក ស ខេង នៅក្នុង​ជំនួប​ដែរ ឬ​អត់​នោះទេ។

បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ជំនួប​រវាង​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​ក្នុង​រដ្ឋសភា អាច​នឹង​កើតមានឡើង​នៅក្នុង​សប្ដាហ៍​ក្រោយនេះ៕


Tag:
 សម រង្ស៊ី
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com