ជាតិ
ឧបសគ្គ​ដែល​មិន​ឲ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​វិល​មក​កម្ពុ​ជា​ពេល​សមាហរណកម្ម​អាស៊ាន
17, Sep 2015 , 8:39 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន៖ មាន​កត្តា​ជាច្រើន​ដែល​រារាំង​មិន​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​ទៅធ្វើ​ការ​នៅ​កម្ពុជា​វិញ ទោះជា​កម្ពុជា​នឹងធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ដំណាច់​ឆ្នាំនេះ​ក្តី។


សូមស្ដាប់ពត៌មានលម្អិត៖



បញ្ហា​ទាំងនោះ​រាប់ទាំង​រឿង​ប្រាក់ខែ ស្ថេរភាព​ប្រទេស និង​ទីផ្សារការងារ ការខ្វះ ជំនាញ ហើយនឹង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល។ នេះ​ជាការ​អះអាង​របស់លោក យឹម ស៊ី​ណន ប្រធាន​សមាគម​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ហើយនឹង លោក ព្រីង ឆេង ពលករ​ផ្នែក​វេច​ខ្ចប់​ផលិតផល​គីមី​ក្នុងប្រទេស​កូរ៉េ ខាងត្បូង។

លោក​ទាំងពីរ​បាន​ថ្លែង​ដូច្នេះ​ក្នុងពេល​ធ្វើជា​វាគ្មិន​នៃ​កម្មវិធី Hello VOA កាលពី​ថ្ងៃ ទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្តីអំពី «ចក្ខុវិស័យ​របស់​ពល​ករ​ខ្មែរ​ក្រៅប្រទេស​ចំពោះ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន»។

លោក យឹម ស៊ី​ណន និង លោក ព្រីង ឆេង ថ្លែងថា មុខជំនាញ​របស់​ពល​ករ​នៅក្រៅ​ប្រទេស​មានតែ​ផ្នែក​កសិកម្ម ផ្នែក​ច​ញ្ចឹ​ម​ជ្រូក មាន​ខាង​ផ្នែក​វេច​ខ្ចប់ ផ្នែក ផ្សារ​ដែក ឬ​ធ្វើ​ការងារ​ដោយ​កម្លាំង​ប៉ុណ្ណោះ។ រឿងនេះ​ទំនងជា​គ្មាន​មុខជំនាញ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​អាស៊ាន​ដែល​អភិវឌ្ឍ​បានទេ។

ពលករ​នៅក្នុង​ប្រទេស​ថៃ​លោក ហាំង សា​វី ផ្នែក​វេច​ខ្ចប់​ក៏បាន​អះអាង​ដែរ​ថា លោក​មិន​ចង់​ធ្វើ​ការងារ​ក្នុងប្រទេស​គេ​ទេ បើ​មាន​ការងារ​សមរម្យ​ធ្វើ​ក្នុងប្រទេស កម្ពុជា៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ




© រក្សាសិទ្ធិដោយ thmeythmey.com